នៅក្នុងកម្មវិធីប្រកួតប្រចាំឆ្នាំ Pwn2Own 2015 ដែលធ្វើឡើងនៅក្នុងទីក្រុង Vancouver ដែលមានអ្នកចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក បានទាញយក នូវទឹកប្រាក់ចំនួន $557,500 នៅក្នុងកម្មវិធី bug bounties ដែលបានរកឃើញនូវចំនុចខ្សោយចំនួន 21 នៅក្នុងកម្មវិធី Browsers ធំៗទាំងបួន (Chrome, Firefox, Safari និង IE) ក៏ដូចជានៅក្នុង Windows OS, Adobe Reader និង Adobe Flash ។
រាល់ Browsers ធំៗទាំងបួន ហើយជំនាន់ថ្មីចុងក្រោយបំផុត (latest version) ត្រូវបានទទួលរកការហេគចូលដោយអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន ចំនួនពីររូប។
ក្រោមការជួយឧបត្ថម្ភដោយកម្មវិធី HP’s Zero Day Inititaive កម្មវិធីប្រកួតប្រជែងផ្នែក Pwn2Own បានដំណើរការរយៈពេលពីរថ្ងៃ នៅក្នុងសិក្ខាសាលាសន្តិសុខក្នុងក្រុង Vancouver ប្រទេសកាណាដា។ ចំនុចខ្សោយមួយចំនួនត្រូវបានរកឃើញគួរជាទីចាប់អារម្មណ៍ នៅក្នុងជុំចុងក្រោយ ហើយទឹកប្រាក់ចំនួន $557,500 USD ត្រូវបានផ្តល់ឲ្យអ្នកស្រាវជ្រាវទាំងនោះ។
– 5 bugs in the Windows operating system
– 4 bugs in Internet Explorer 11
– 3 bugs in Mozilla Firefox
– 3 bugs in Adobe Reader
– 3 bugs in Adobe Flash
– 2 bugs in Apple Safari
– 1 bug in Google Chrome
អ្នកដែលលេចធ្លោនៅក្នុងកម្មវិធីប្រកួតនោះគឺលោក Jung Hoon Lee (nicknamed lokihardt) ជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខជនជាតិកូរេ៉ខាងត្បូង ដែលបានធ្វើការតែម្នាក់ឯង ហើយទទួលបានទឹកប្រាក់ចំនួន $110,000 ក្នុងពេល ០២នាទីប៉ុណ្ណោះ។ លោក Lee បានវាយប្រហារបានដោយជោគជ័យ ទៅលើ Google Chrome browsers ហើយទទួលបានទឹកប្រាក់ $75,000។ លោកបានទទួលទឹកប្រាក់បន្ថែម $25,000 ដោយការជ្រៀតចូល ទៅក្នុងប្រព័ន្ធ (Windows Kernel Driver)។
ព័ត៌មានបន្ថែម៖