Chinese hacked Obama, McCain campaigns, took internal documents

ក្រុម Hackers ចិនលួចយកឯកសារផ្ទៃក្នុងនៃយុទ្ធនាការបោះឆ្នោតរបស់ Obama និង McCain

សហរដ្ឌអាមេរិកបានធ្វើការតាមដានជាសម្ងាត់ នូវប្រតិបត្តិការចារកម្មដ៏ធំប្រឆាំងនឹង យុទ្ធនាការជ្រើសរើសប្រធាធិបតីក្នុងឆ្នាំ ២០០៨ របស់លោក Barack Obama និង John McCain ដែលបានរកឃើញថា គឺជាក្រុម hackers ដែលគាំទ្រដោយចិន ដែលជាសញ្ញាប្រមានមួយកម្រិតខ្ពស់ទៅកាន់មន្ត្រីចិន ដើម្បីបញ្ឈប់សកម្មភាពបែបនោះតទៅទៀត នេះ បើតាមមន្ត្រីចារកម្មអាមេរិច ប្រាប់ដល់ NBC News។

គោលដៅនៃការវាយប្រហារនោះគឺ⁣ ដើម្បីធ្វើការលួចយកទិន្នន័យផ្ទៃក្នុងយ៉ាងច្រើន ដោយរួមមានឯកសារស្តីពីការរចនាសម្ព័ន្ធ និងអ៊ីម៉ែលឯកជនរបស់ទីប្រឹក្សាសំខាន់ៗរបស់លោក Obama និង McCain នៅក្នុងកំឡុងពេលធ្វើយុទ្ធនាការជ្រើសរើសប្រធានាធិបតី។

បើតាមលោក Dennis Blair ទទួលការងារជានាយកចារកម្មជាតិក្នុងឆ្នាំ ២០០៩ និង ២០១០ បានឲ្យដឹងថា “ដោយយោងទៅលើអ្វីដែលខ្ញុំបានដឹង វាគឺជាករណីចារកម្មនយោបាយដោយរដ្ឋាភិបាលចិន ប្រឆាំងទៅនឹងបក្សនយោបាយទាំងពីររបស់សហរដ្ឋអាមេរិក។ Hackers ទាំងនោះបានស្វែងរកនូវគោលជំហរអាមេរិច ចំពោះប្រទេសចិន”។

ព័ត៌មានបន្ថែម៖

 http://openchannel.nbcnews.com/_news/2013/06/06/18807056-chinese-hacked-obama-mccain-campaigns-took-internal-documents-officials-say?lite

Exit mobile version