China will conduct first Cyber War exercise

ប្រទេសចិនធ្វើសមយុទ្ធយោធាតាមប្រព័ន្ធអិនធឺណែតជាលើកដំបូងរបស់ខ្លួន

ចិនក្នុងខែក្រោយនេះ (មិថុនា)  នឹងធ្វើសមយុទ្ធយោធាតាមប្រព័ន្ធអិនធឺណែតរបស់ខ្លួន នេះបើតាម ការផ្សព្វផ្សាយរបស់សារព័ត៌មានជាតិនាថ្ងៃពុធនេះ ដែលប្រឆាំងទៅនឹងការកើនឡើងនៃក្តីបារម្ភរបស់ ក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃទៀត ស្តីពីការវាយប្រហារតាមអិនធឺណែតរបស់ចិន។

តាមសេចក្តីរបាយការណ៍ពី Xinhua បានឲ្យដឹងថា នៅក្នុងសមយុទ្ធនោះ ដែលប្រព្រឹត្តឡើងនៅផ្នែក ខាងជើងប្រទេសចិននៅក្នុងតំបន់ Mongolia នឹងធ្វើតេស្តសាកល្បងថ្មីនៃទ័ពប្រយុទ្ធដោយរួមមានទាំង ផ្នែកប្រើប្រាស់បច្ចេកវិទ្យាឌីជីតល ដែលជាកិច្ចប្រឹងប្រែងមួយក្នុងការដើរឲ្យទាន់សម័យសង្គ្រាម ព័ត៌មាន។

វាគឺលើកដំបូងសម្រាប់លំហាត់សមយុទ្ធកងទ័ពប្រជាជនចិន ដែលបានផ្តោតទៅលើទ័ពប្រយុទ្ធរួមមាន ទាំងក្រុមឌីជីតល ទ័ពប្រតិបត្តិការពិសេស ទ័ពអាកាស និងទ័ពប្រឆាំងនឹងបច្ចេកវិទ្យា។

ប្រធានាធិបតី Barack Obama នឹងធ្វើការពិភាក្សាអំពី CyberSecurity ជាមួយនឹងប្រធានាធិបតី Xi Jinping នៅក្នុងកិច្ចប្រជំុសប្តាហ៍ក្រោយនៅកាលីហ្វញ៉ា នៅពេលដែលក្រុងវ៉ាស៊ីនតោនមានការបារម្ភ ខ្លាំងទៅៗអំពីការវាយប្រហារទៅលើបណ្តាញទាហានអាមេរិច។

នៅក្នុងប្រទេសអូស្ត្រាលីក្នុងសប្តាហ៍នេះ ដែលរាយការណ៍ដោយទូរទស្សន៍ ABC បានឲ្យដឹងថា hackers ដែលមានទំនាក់ទំនងជាមួយចិន បានលួចយកនូវប្លង់មេនៃទីបញ្ជាការកណ្តាលចារកិច្ច ដែល មានតម្លៃ A$630

រដ្ឋាភិបាលចិនជានិច្ចជាកាលបានធ្វើការបដិសេធន៍នូវការជាប់ពាក់ព័ន្ធទៅក្នុងការវាយប្រហារ ទោះបី ជាចិនបានបង្កើនការចំណាយលើបច្ចេកវិទ្យាការពារ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ។

ព័ត៌មានបន្ថែម៖ China army to conduct first digital exercise | Reuters

Exit mobile version