ច្បាប់ CyberSecurity របស់ចិនត្រូវបានអនុម័ត

សាធារណៈរដ្ឋប្រជាមានិតចិន គឺត្រូវបានគេស្គាល់ជាទូទៅថាជាប្រទេសមួយដែលមានគោលនបាយរឹតត្បិតទៅលើប្រព័ន្ធអ៊ិនធឺណិត ហើយដែលជាកត្តាលីករមួយ ធ្វើឲ្យក្រុមហ៊ុនបរទេសមានការពិបាកក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសនេះដែលមានប្រជាជនច្រើនជាង 1.35 Billion ។

ក្នុងពេលនេះ រដ្ឋាភិបាលចិនបានធ្វើការអនុម័តនូវគតិយុត្តថ្មីមួយ “Cybersecurity” ដែលនឹងពង្រឹងយន្តការ censorship មួយនេះ និងធ្វើឲ្យកាន់តែមានភាពលំបាកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាប្រតិបត្តិការនៅក្នុងប្រទេស។

ដោយត្រូវបានបញ្ចេញជាសាធារណៈកាលពីថ្ងៃច័ន្ទកន្លងទៅនេះ គតិយុត្តមួយនេះបានទទួលការអនុម័តពីសភាចិន ហើយត្រូវចូលជាធរមាននៅក្នុងខែមិថុនា ២០១៧ ដែលមានគោលបំនងក្នុងការប្រយុទ្ធប្រឆាំង និងឆ្លើយតបទៅនឹងការកើនឡើងនៃការគំរាមគំហែង មានដូចជាការហេគ និងភេរវកម្ម ហើយរួមផ្សំជាមួយនឹង data localization, real-name requirements, និង surveillance ។

នៅក្នុងច្បាប់ “CyberSecurity” បានទាមទារឲ្យអ្នកផ្តល់សេវា instant messaginig និងប្រតិបត្តិការអ៊ិនធឺណិតធ្វើការបង្ខំឲ្យអ្នកប្រើប្រាស់ចុះឈ្មោះពិតប្រាកដរបស់ខ្លួន រួមផ្សំជាមួយព័ត៌មានមួយចំនួនទៀត។ នៅក្នុងច្បាប់នោះផងដែរ រួមមាននូវការទាមទារឲ្យមាននូវ “data localization” ដែលនឹងបង្ខំឲ្យប្រតិបតិ្តករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (critical information infrastructure) ធ្វើការរក្សាទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស – ដូចគ្នាទៅនឹងច្បាប់របស់រដ្ឋាភិបាលរុស្សីដាក់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាបរទេសផងដែរ។

Chinese Human Rights Watch (HRW) បានធ្វើការប្រឆាំងទៅនឹងគតិយុត្តមួយនេះ ដោយបាននិយាយថាច្បាប់ថ្មីនេះមិនមានបញ្ចូលនិយមន័យនៃ infrastructure operators ហើយនឹងការការពង្រីកដែននៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើអ្វីដែលកំពុងតែរឹតត្បិតស្រាប់ទៅហើយនោះ។

លោក Sophie Richardon ដែលជានាយកនៃ HRW បានមានប្រសាសន៍ថា “ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋអំណាចមានការគ្រប់គ្រងកាន់តែខ្លាំងទៅលើ Internet companies និង Internet users រាប់រយលាននាក់” ។

បន្ថែមជាមួយគ្នានេះផងដែរ ច្បាប់មួយនេះនឹងធ្វើការទាមទារតម្រូវការថ្មីសម្រាប់សន្តិសុខ ដោយរួមមានការចាប់បង្ខំឲ្យក្រុមហ៊ុននានាធ្វើការផ្តល់នូវ “technical support” ដល់ស្ថាប័នរដ្ឋាភិបាលដើម្បីធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ និងឧក្រិដ្ឋកម្មព្រមទាំងការបិទបាំងខ្លឹមសារដែលត្រូវបានហាមឃាត់ផងដែរ។

ទោះបីជា technical support គឺមិនត្រូវបានធ្វើការកំណត់ច្បាស់លាស់នៅក្នុងច្បាប់នេះក៏ដោយ ក៏អ្នកជំនាញការជឿជាក់ថា អាជ្ញាធរអាចស្នើដល់ក្រុមហ៊ុនទាំងឡាយឲ្យផ្តល់នូវ encryption backdoors ឬយន្តការឃ្លាំមើលផ្សេងៗទៀតក្នុងន័យជា technical support ផងដែរ។

រាល់សកម្មភាពទាំងឡាយណាដែលលើកទឹកចិត្តឲ្យ “មានការផ្តួលរំលំរបបសង្គមនិយ (overthrowing the socialist system)”, “ការប្រឌិត ឬរីករាលដាលនូវព័ត៌មានក្លែងក្លាយដែលធ្វើឲ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច (fabricating or spreading false information to disturb economic order),” និងការ “ញុះញង់ឲ្យមានការបែកបាក់ជាតិ (inciting “separatism or damage national unity)” ត្រូវបានចាត់ទុកជាសកម្មភាពឧក្រិដ្ឋនៅក្រោមច្បាប់នេះ។

ប្រភព៖

https://thehackernews.com/2016/11/china-cybersecurity-law.html

Exit mobile version