ក្រុមហ៊ុន Bit9 បានបញ្ចេញព័ត៌មានឲ្យដឹងកាលពីថ្ងៃសុក្រថា Hackers បានលួចយក digital code signing certificates ចេញពីក្នុងបណ្តាញរបស់ខ្លួន បន្ទាប់មកប្រើប្រាស់ វាក្នុងការ sign ជាមួយ Malware។ Bit9 គឺជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្មកម្មវិធី និងសនិ្តសុខបណ្តាញដល់រដ្ឋាភិបាលអាមេរិច និងយ៉ាងហោចណាស់ 30 Fortune 100 firms។
ជាលទ្ធផល ជនទីបីបានភ្ជាប់ចូលជាបណ្តោះអាសន្នដោយខុសច្បាប់ទៅកាន់មួយក្នុងចំណោម digital code-signing certificates របស់យើង បន្ទាប់មកប្រើប្រាស់វា ក្នុងការ sign ជាមួយនឹង malware។ នេះបើតាមសំដីរបស់លោក Patrick Morley នាយកប្រតិបត្តិក្រុមហ៊ុន Bit9 និយាយនៅក្នុងប្លុក។
Attackers បានបញ្ជូននូវ malware ដែលបាន signed ត្រឹមត្រូវរួចហើយនោះ ទៅកាន់យ៉ាងហោចណាស់ អតិថិជនចំនួន ៣ របស់ Bit9 ទោះបីជា Bit9 មិនបាននិយាយថា តើ ជាអតិថិជនមួយណា និងទទួលនូវលទ្ធផលយ៉ាងមិចនោះទេ។
នោះពេលដែលយើងរកឃើញនូវបញ្ហា យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាល់អតិថិជនរបស់យើងទាំងអស់ ដើម្បីប្រាកដថា ពួកគេមិនមានផលប៉ៈពាល់តទៅទៀតទេ ចំពោះ malware ដែលពាក់ព័ន្ធជាមួយនឹង certificate ដែលរងគ្រោះនោះ ហើយក្រុមហ៊ុន Bit9 បាននិយាយថា បញ្ហាត្រូវបានដោះស្រាយរួចហើយ។
វាមិនមែនជាលើកទីមួយទេ ដែល hackers បានជ្រៀតចូលទៅក្នុងក្រុមហ៊ុន ផ្តល់សេវាកម្មសន្តិសុខ ហើយវាយ ប្រហារទៅលើអតិថិជនរបស់ក្រុមហ៊ុននោះ។ EMC Corp’s RSA Security ក៍ទទួល រងគ្រោះផងដែរក្នងឆ្នាំ២០១១។
ប្រភព៖ The Washington Post