Home / Event / Event-2017

Event-2017

Barcamp ASEAN: The 21st Century Nightmare of Online Business

កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ដែលជាស្ថាបនិកវេបសាយ SecuDemy.com ត្រូវបានអញ្ជើញឲ្យទៅចូលរួមជា វាគ្មិន​ដើម្បីចែករំលែកបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ BarCamp ASEAN នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមប្រធានបទ “The 21st Century Nightmware of Online Business”​ ក្រោមការចូលរួមពីសិស្ស-និស្សិត សហគ្រិនអ៊ិនធឺណិត និងសាធារណៈជនប្រមាណជា ១១០នាក់។ ក្នុងបរិបទបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយជំរុញឬធ្វើជាយន្តការក្នុងការធ្វើធុរៈកិច្ចពាណិជ្ជកម្មគឺកំពុងត្រូវបានពេញនិយមពីសំណាក់ សហគ្រិនភាព ឬអ្នកដែលចង់ចាប់ផ្តើមជំនួញអនឡាញ។ ក្រៅពីការគ្រប់គ្រងទូទៅនៃអាជីវកម្មអនឡាញ ម្ចាស់អាជីវកម្មត្រូវស្វែងយល់អំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះជំនួញលក្ខណៈគ្មានព្រំដែនមួយនេះ​ (borderless business – eCommerce)។ ឧទាហរណ៍ បើសិនជាម្ចាស់អាជីវកម្មមានការធ្វេសប្រហែសមិនបានគិតគូរការពារនូវទិន្នន័យរបស់អតិថិជនដែលចូលទៅក្នុងវេបសាយរបស់ខ្លួនក្នុងការទិញទំនិញនោះទេ ចៃដន្យទិន្នន័យទាំងនោះត្រូវបានគេលួច​ (hack) តើវាប៉ៈពាល់ទៅដល់អាជីវកម្មរបស់យើងយ៉ាងដូចម្តេចខ្លះ​ (កេរ្ត៍ឈ្មោះ, ទំនុកចិត្តអតិថិជន,…)។ ខាងក្រោមនេះគឺជាសកម្មភាពនៅក្នុងកម្មវិធី Tag: Cybersecurity in …

Read More »

16th Defense Talk: Monthly Cybersecurity Event in Cambodia

កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មានលើកទី១៦ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ ​SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។ ជាកិច្ចចាប់ផ្តើម លោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ដែលជាស្ថាបនិកគេហទំព័រ SecuDemy.com បានឲ្យដឹងថា​ នេះគឺកម្មវិធី Defense Talk គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយជម្រុញវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឲ្យទៅដល់សាធារណៈជនទាំងអស់ ដែលមានបំណងចង់ចេះចង់ដឹងអំពីវិស័យមួយនេះ។ ដោយមើលឃើញអំពីកង្វៈខាតនៃអ្នកចេះដឹង និងហើយវគ្គបណ្តុះបណ្តាលនិមួយៗពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគឺមានតម្លៃថ្លៃ ដែលធ្វើឲ្យអ្នកដែលមានបំណងបន្តចំណេះដឹងខាងនេះមិនមានលទ្ធភាព ទើបធ្វើឲ្យលោកសម្រេចបង្កើតកម្មវិធីនេះឡើង ដែលអ្នកចូលរួមទាំងអស់មិនមានការបង់ថ្លៃអ្វីនោះទេ។​ សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន០៤រូប៖ ១. លោក គឺម អាន (MPT) ប្រធានបទ​ – What is Incident Response Team (CamCERT)? ២. លោក Adrian (ibel)​ …

Read More »

Cybersecurity Forum 2017 by EC-Council

ព្រឹត្តិការណ៍ CyberSecurity Forum 2017 ដោយ EC-Council! EC-Council ដោយមានកិច្ចសហការណ៍ជាមួយនឹងដៃគូរពាក់ព័ន្ធនឹងធ្វើការរៀបចំព្រឹត្តិការណ៍ ⁣CyberSecurity Forum 2017 នៅកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ១:00 រសៀលរហូតដល់ម៉ោង ៦:00ល្ងាច នៅភោជនីយ៍ដ្ឋានទន្លេបាសាក់ ២ (ជិតរង្វង់មូលក្បាលថ្នល់) ។ លោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ស្ថាបនិកនៃគេហទំព័រ ⁣SecuDemy.com នឹងចូលរួមចែករំលែកបទពិសោធន៍ផងដែរពាក់ព័ន្ធនឹងការងារសន្តិសុខព័ត៌មាននៅកម្ពុជា ។ សូមចុះឈ្មោះនៅពេលនេះ ដើម្បីចូលរួមដោយសេរី! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ 077 69 59 49 | 016 333 806

Read More »

Defense Talk 15th: ISMS Why it is so challenging?

កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “ISMS: Why it is so challenging?” ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ ​SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។ សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយលោក Albert Siow អ្នកជំនាញការផ្នែក ISMS មកពីក្រុមហ៊ុន iBel CyberSecurity ហើយដែលមានការចូលរួមពីសំណាក់និស្សិត និងបុគ្គលិកក្រុមហ៊ុន ប្រមាណជា ៣០នាក់។ តើអ្វីទៅជា ​ISMS? ISMS មកពីពាក្យថា Information Security Management System ហើយដែលនិយមន័យមកពីវេបសាយ www.iso.org បានបកស្រាយថា គឺជាយន្តការប្រព័ន្ធប្រទាក់ក្រឡាមួយមានគោលដៅក្នុងការគ្រប់គ្រងទៅលើព័ត៌មានសំខាន់របស់អង្គភាព ដែលអាចឲ្យវាទទួលបានសន្តិសុខ (secure) ។ នៅក្នុងនោះវារួមមានមនុស្ស …

Read More »