Home / Event / Event-2016

Event-2016

បញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មានក្នុងព្រឹត្តិការណ៍ InnoTech Festival ២០១៦

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ លោក អ៊ូ ផាន់ណារិទ្ធ ដែលជាស្ថាបិកវេបសាយ SecuDemy.com និងជាសាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យបៀលប្រាយ (BBU) បានធ្វើបទបង្ហាញមួយដល់និសិ្សតមកពីបណ្តាមហាវិទ្យាល័យនានាប្រមាណជា ៤០រូប ក្រោមប្រធានបទ “សន្តិសុខព័ត៌មាន: សុបិន្តអាក្រក់របស់និសិ្សតផ្នែកព័ត៌មានវិទ្យា” ។ នេះគឺជាផ្នែកមួយនៃការងារបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងគឺធ្វើយ៉ាងណាឲ្យនិស្សិតនៅតាមសាកលវិទ្យាល័យនានា មានការយល់ដឹងបឋមអំពីសារៈសំខាន់នៃសន្តិសុខព័ត៌មាន ដែលម្នាក់ៗត្រូវមានការការពារ និងប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ IT ជាពិសេសគឺអិុនធឺណិត៕

Read More »

កម្មវិធី Defense Saturday លើកទី១០

កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅ Emerald+ Hub មានប្រារព្ធកម្មវិធី Defense Saturday 10 ក្រោមការរៀបចំឡើងរវាងក្រុមការងារនៃវេបសាយ SecuDemy.com សហការណ៍ជាមួយ APNIC ដែលមានអ្នកចូលរួមសរុបប្រមាណជា ៥០នាក់។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានបទ មួយ “HoneyNET and HoneyPot” ត្រូវបានលើកយកមកបង្ហាញដោយលោក Adli Wahid ដែលជាអ្នកជំនាញផ្នែកសន្តិសុខមកពី APNIC ។

Read More »

កម្មវិធី Defense Saturday លើកទី៩

កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ២:០០នាទីរសៀល នៅ ​Development Innovation មានប្រារព្ធកម្មវិធី Defense Saturday 9 ក្រោមការរៀបចំឡើងរវាងក្រុមការងារនៃវេបសាយ SecuDemy.com សហការណ៍ជាមួយ AlterLabs.com ដែលមានអ្នកចូលរួមសរុបប្រមាណជា ៣០នាក់។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានបទ មួយ “Foundation of Reconnaissance” ត្រូវបានលើកយកមកបង្ហាញដោយលោក Dan Dorego ដែលជាសហស្ថានិកនៃ AlterLabs.com ។ Reconnaissance គឺជាដំណាក់កាលដំបូងគេមួយដ៏សំខាន់នៃវដ្តជីវិតនៃការវាយប្រហារ ​(attack life-cycle) ហើយដែលត្រូវចំណាយពេលយូរជាងគេ។ ខាងក្រោមនេះគឺជាវិដេអូ

Read More »

សន្តិសុខព័ត៌មាន: សុបិន្តអាក្រក់របស់និស្សិតផ្នែកព័ត៌មានវិទ្យា

កាលពីពេលថ្មីៗនេះ ខ្ញុំបាទត្រូវបានអញ្ជើញឲ្យទៅធ្វើជាវាគ្មិននៅចំពោះមុខនិស្សិតសាកលវិទ្យាល័យប្រមាណជា ៧០នាក់ ដែលមានជំនាញផ្នែកវិស្វករព័ត៌មានវិទ្យា។ ដំបូងខ្ញុំមានការគិតថា តើខ្ញុំត្រូវជ្រើសរើសយកនូវប្រធានបទអ្វីទៅ (ដោយសារតែខ្ញុំធ្លាប់តែនិយាយអំពីហានិភ័យ ការគ្រប់គ្រង និងការរីកចម្រើនផ្នែកសន្តិសុខព័ត៌មាន ដែលខ្ញុំគិតថាមិនសាកសមឡើយចំពោះនិស្សិតដែលកំពុងសិក្សា) ? បន្ទាប់ពីគិតអស់រយៈពេល ៣ថ្ងៃ ខ្ញុំក៏នឹកដល់កិច្ចការងារដែលលំបាក ដែលនិស្សិតផ្នែកព័ត៌មានវិទ្យា (IT) ជួបប្រទះនៅក្នុងដំណើរការសិក្សានៅក្នុងសាកលវិទ្យាល័យក្នុងន័យសន្តិសុខព័ត៌មាន ។ ខ្ញុំក៏បានជ្រើសរើសដាក់ប្រធានបទថា “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់របស់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ។ បញ្ហាប្រឈមដ៏ធំបំផុតមួយនៃនិស្សិតផ្នែកព័ត៌មានវិទ្យាទាំងនោះ គឺកង្វៈខាតនៃមុខវិជ្ជាសន្តិសុខព័ត៌មាននៅក្នុងកម្មវិធីសិក្សា (បរិញ្ញាប័ត្រ)។ សាកលវិទ្យាល័យភាគច្រើននៅកម្ពុជា ដែលខ្ញុំអាចនិយាយបានថាមានប្រមាណជា ៩០ភាគរយ មិនបានបញ្ចូលមុខវិជ្ជាផ្នែកសន្តិសុខព័ត៌មាននៅក្នុងកម្មវិធីសិក្សានោះឡើយ លើកលែងតែមុខវិជ្ជាមួយប៉ុណ្ណោះគឺ Network Security ដែលបង្រៀនដល់និស្សិតអំពីការប្រើប្រាស់ឧបករណ៍បណ្តាញ ជាជាងបង្រៀនអំពីវិធីសាស្ត្រក្នុងការឃ្លាំមើល និងស្រាវជ្រាវនូវសញ្ញានៃការវាយប្រហារ ។ និសិ្សតទាំងអស់មិនបានយល់ដឹងអំពី វិធីសាស្ត្រដែលត្រូវសរសេរកូដរបស់គាត់ប្រកបដោយសន្តិសុខ, វិធីសាស្ត្រក្នុងការអភិវឌ្ឍវេបសាយឲ្យសមស្របទៅតាមស្តង់ដារ និងសន្តិសុខ (OWASP), វិធីសាស្ត្រក្នុងការតាមដានរកការវាយប្រហារនៅក្នុង Log Files, វិធីសាស្ត្រនៃការធ្វើកោសលវិច័យបណ្តាញ, យល់ដឹងអំពីការគំរាមគំហែងតាមប្រព័ន្ធអិុនធឺណិត, ការឆ្លើយតបបញ្ហា, ហានិភ័យ, ។ល។ …

Read More »