វិបសាយរដ្ឋាភិបាលកាណាដាធំៗ និងម៉ាស៊ីនមេជាច្រើន ត្រូវទទួលរងការវាយប្រហារ យ៉ាងហោចណាស់អស់រយៈពេល ២ម៉ោង។ ការវាយប្រហារនេះ បានលើក ឡើងជាសំណួរអំពីសមត្ថភាពនៃវិស័យសន្តិសុខព័ត៌មានរបស់រដ្ឋាភិបាលកាណាដា ប្រយុទ្ធប្រឆាំងជាមួយនឹងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត។
យោងទៅតាមមន្ត្រីរដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ការវាយប្រហារនោះ បានរំខានទៅដល់សេវាកម្មអ៊ីមែ៉ល និងការភ្ជាប់ទៅកាន់អ៊ិនធឺណិតនិងម៉ាស៊ីនមេ។ សកម្មជនវាយប្រហារអាណាមិក បានចេញមុខទទួលខុសត្រូវការវាយប្រហារនេះ (#OpCyberPiracy) ដូចដែលមានបង្ហាញនៅក្នុងវិដេអូខាងក្រោម
ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើយដើម្បីជាការតវាទៅនឹងការចេញនូវច្បាប់ C-51, anti-terrorism bill ដែលផ្តល់នូវអំណាចឲ្យដល់ទីភ្នាក់ងារចារកម្ម និងសន្តិសុខ។
វិបសាយធំៗសម្រាប់សេវាកម្មរដ្ឋាភិបាល (ដូចជា Canada.ca) និងវិបសាយរបស់ Canadian Security Intelligence Service (CSIS) គឺស្ថិតនៅក្នុងផលប៉ៈពាល់ផងដែរ។ ក្នុងកំឡុងពេលវាយប្រហារនេះផងដែរ វិបសាយជាច្រើនស្ថាប័នមិនអាចបើកបាន ដូចជា Industry, Justice, Natural Resources, Trade and Foreign Affairs ។ ការវាយប្រហារនេះគឺប្រើប្រាស់ denial-of-service ដែលមានគោលដៅទៅលើវិបសាយ “gc.ca” domain ដែលប្រើប្រាស់ភាគច្រើនដោយវិបសាយរដ្ឋាភិបាលកាណាដា ។