ការប្រកួតប្រជែង Cambodia Cyber Challenge 2015
Cambodia Cyber Challenge គឺជាព្រឹត្តិការណ៍មួយដែលនឹងផ្តល់នូវមជ្ឈដ្ឋានមួយទៅដល់អ្នកមានជំនាញខាងផ្នែកសន្តិសុខព័ត៌មាន ជាមួយនឹងឧិកាសដើម្បីបញ្ចេញនូវសមត្ថភាពជំនាញ ដោយធ្វើការជ្រៀតចូលទៅក្នុងប្រព័ន្ធដែលត្រូវបានរៀបចំជាមុនដូចទៅនឹងប្រព័ន្ធដែលដំណើរការជាក់ស្តែង។ ក្រុមការងារដែល មានសមាជិកប្រមាណជា ៣ នឹងត្រូវផ្តល់ពេលវេលាចំនួន ៣ ទៅ ៤ម៉ោង ដើម្បីធ្វើការសម្រេចបានគោលដៅ ដែលចាប់ផ្តើមពីភាពងាយស្រួល រហូតដល់លំបាកស្មុគស្មាញ។ នៅចុងបញ្ចប់នៃការប្រកួត ក្រុមណាដែលមានពិន្ទុច្រើនជាងគេ នឹងត្រូវធ្វើការប្រកាសនូវជ័យជំនៈ។
ថ្ងៃប្រកួតចុងក្រោយ: ២៦ ខែធ្នូ ឆ្នាំ២០១៥
លក្ខខណ្ឌនៃការចូលរួមប្រកួត
១. ជាជនជាតិកម្ពុជា ដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ ៣៥ឆ្នាំ
២. យល់ដឹងអំពីមូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មាន
៣. យល់ដឹងអំពីប្រព័ន្ធប្រតិបត្តិការនានា ដូចជា Windows, Linux, …
៤. ដឹងអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ
៥. យល់ដឹងអំពីប្រព័ន្ធដាតាបេស (MSSQL, MySQL)
៦. អាចប្រើប្រាស់ពាក្យបញ្ជានៅក្នុង Linux និង Command Lines
៧. ដឹងអំពី web applications
តម្រូវការឧបករណ៍ និងកម្មវិធីសម្រាប់ការប្រកួត
ក្រុមនិមួយៗតម្រូវឲ្យមានកុំព្យូទ័រផ្ទាល់មួយគ្រឿងយ៉ាងតិច ដែលអាចយកមកធ្វើការប្រកួត។ តម្រូវការទាបបំផុតសម្រាប់ម៉ាសីុនកុំព្យូទ័រគឺ៖
– កុំព្យូទ័រយួរដៃដែលមានយ៉ាងហោចណាស់ 4GB RAM និងមាន 10+GB storage space
– មានមុខងារ Wireless and Ethernet Adapters
– អាចដំណើរការនូវ virtual machine ដោយប្រើប្រាស់ 2GB RAM និង 10GB storage
– មានប្រតិបត្តិការ Windows, OSx ឬ Linux
ចំណែកឯកម្មវិធីជាក់លាក់ផ្សេងទៀតនឹងត្រូវបានផ្តល់ដោយ ក្រុមការងារ Cambodia Cyber Challenge នៅពេលក្រោយ។
ដំណើរការនៃការចុះឈ្មោះ និងការជ្រើសរើស
១. បេក្ខជនណាដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះ និងការធ្វើតេស្តបច្ចេកទេសតាមរយៈ Google Forms (Link will be provided)។ ការចុះឈ្មោះចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយរាល់បេក្ខជននិមួយៗត្រូវបានគណនី GMail ដើម្បីបំពេញដំណើរការនៃការចុះឈ្មោះ។
២. ក្រុមការងារ Cambodia Cyber Challenge នឹងធ្វើការវាយតម្លៃនូវការធ្វើតេស្ត ហើយនឹងធ្វើការអញ្ជើញបេក្ខជនដែលជាប់ សម្រង់បញ្ជីមកធ្វើការប្រជុំគ្នា។
៣. នៅក្នុងថ្ងៃប្រកួត ក្រុមការងារ Cambodia Cyber Challenge នឹងផ្តល់វគ្គបណ្តុះបណ្តាលបឋមដែលផ្តោតទៅលើកម្មវិធី (tools) ដែលពួកគេនឹងប្រើប្រាស់នៅក្នុងការប្រកួត ។
៤. បេក្ខជនដែលត្រូវចូលវគ្គប្រកួត ត្រូវបានផ្តល់នូវសិទ្ធចូលប្រកួត កញ្ចប់វត្ថុអនុស្សាវរីយ៍ និងអាវយឺតដើម្បីពាក់នៅក្នុងថ្ងៃប្រកួត ។
វគ្គបណ្តុះបណ្តាលមុនពេលប្រកួត
បេក្ខជនដែលបានចុះឈ្មោះទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលនឹងចាប់ផ្តើមមុនពេលប្រកួត។ វគ្គបណ្តុះបណ្តាលត្រូវបានផ្តោទៅលើ៖
– សិក្សាអំពីអ្វីដែលហេគឃ័រគិត និងយល់ដឹងអំពីវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយអ្នកជំនាញការសន្តិសុខ
– ស្វែងយល់អំពី Kali Linux និងការប្រើប្រាស់ tools និងបច្ចេកទេសដែលអ្នកជំនាញសន្តិសុខប្រើប្រាស់
– យល់ដឹងអំពីវិធីសាស្ត្រ OSINT, Metasploit និងកម្មវិធីដែលពេញនិយមប្រើប្រាស់ដូចជា nmap, netcat, messus, etc.
ថ្ងៃប្រកួត
១. ថ្ងៃប្រកួត : ២៦ ខែធ្នូ ឆ្នាំ២០១៥
២. អាហារថ្ងៃត្រង់នឹងត្រូវបានផ្តល់ជូនបេក្ខជនដែលចូលរួមវគ្គប្រកួតផ្តាច់ព្រាត់
៣. ទីតាំងនៃការប្រកួតនឹងត្រូវជូនដំណឹងនៅពេលក្រោយ
ពានរង្វាន់នៃការប្រកួត
១. ក្រុមដែលឈ្នះលេខ ១ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ១លានរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត
២. ក្រុមដែលឈ្នះលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦០មឺុនរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត
៣. អ្នកដែលឈ្នះលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ ៤០មឺុនរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត
តារាងពេលវេលានៃការជ្រើសរើស៖
– ថ្ងៃជម្រុះលើកទី២ ៖ ២៣ ខែធ្នូ ឆ្នាំ២០១៥ (ជួបជុំគ្នាចាប់ពីម៉ោង ៥:៣០នាទីល្ងាច នៅ COSTA COFEE បឹងកេងកង ជាន់ទី១)
– ថ្ងៃប្រកួតចុងក្រោយ៖ ២៦ ខែធ្នូ ឆ្នាំ២០១៥
កម្មវិធីនេះរៀបចំឡើងដោយ៖