Cambridge Analytica: Psychological Tools

ក្រុមហ៊ុនហ្វេសប៊ុក និងក្រុមហ៊ុនវិភាគទិន្នន័យ (data analytics) មានឈ្មោះថា Cambridge Analytica គឺកំពុងតែប្រឈមមុខនឹងជំលោះពាក់ព័ន្ធករណីប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ហើយថាតើវាបានត្រូវគេប្រើប្រាស់ ដើម្បីមានឥទិ្ធពលទៅលើលទ្ធផលនៃការការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦ ឬនៅក្នុងករណី UK Brexit referendum ដែរឬទេ? ក្រុមហ៊ុនទាំងពីរនេះបានធ្វើការបដិសេធន៍ថា​ ខ្លួនមិនបានធ្វើអ្វីខុសនោះឡើយ។

តើ Cambridge Analytica ត្រូវបានគេចោទប្រកាន់ពីបទប្រើប្រាស់កលល្បិចយ៉ាងដូចម្តេច?

បើតាម Channel 4 News ដែលបានឲ្យដឹងថា ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាបានជួយទៅដល់ Donald Trump ក្នុងការទទួលបានជ័យជំនៈក្នុងការបោះឆ្នោតប្រធានាធិបតី។

នាយកនៃក្រុមហ៊ុន Cambridge Analytica គឺលោក Alexander Nix បានថតវិដេអូដែលផ្តល់ជាឧទាហរណ៍ ដែលក្រុមហ៊ុនរបស់លោកអាចធ្វើឲ្យដៃគូប្រឆាំងនយោបាយខូចឈ្មោះ (discredit) ដោយការរៀបចំនូវយុទ្ធនាការនានា ដែលរួមមានការសូកប៉ាតន់ហើយត្រូវបានថតជាប់ផងដែរ។

 

ក្រុមហ៊ុនបានធ្វើការបដិសេធន៍រាល់ការអៈអាងទាំងអស់ ហើយបាននិយាយថាវិដេអូឯកសារនោះត្រូវបានគេកែ។

តើក្រុមហ៊ុន​ Facebook ពាក់ព័ន្ធយ៉ាងដូចម្តេច?

ក្នុងឆ្នាំ២០១៤ នៅក្នុងហ្វេសប៊ុកមានធ្វើកម្រងសំណួរស្ទាបស្ទង់មតិដែលសួរអ្នកប្រើប្រាស់អំពីប្រភេទនៃចរិតលក្ខណៈរបស់ពួកគេ។​ វាត្រូវបានអភិវឌ្ឍន៍ដោយលោក Aleksandr Kogan​, University of Cambridge  (សាកលវិទ្យាល័យនេះមិនជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Cambridge Analytica ទេ)។ វាត្រូវបានគេរៀបចំឡើងដើម្បីធ្វើការប្រមូល (harvest) មិនត្រឹមតែទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលចូលរួមឆ្លើយសំណួរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទិន្នន័យនៃមិត្តភ័ក្ររបស់ពួកគេផងដែរ។ លោក Christopher Wylie ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Cambridge Analytica អៈអាងថាដោយ សារតែមានមនុស្សប្រមាណ ២៧០០០០នាក់ចូលរួមក្នុងកម្រងសំណួរខាងលើ ទិន្នន័យអ្នកប្រើប្រាស់ ប្រមាណជា ៥០លាននាក់ (ភាគច្រើននៅអាមេរិក) ត្រូវបានប្រមូលដោយមិនបានទទួលការយល់ព្រមឡើយតាមរយៈ​ Friend’s Network ។

លោក​ Wylie អៈអាងថាទិន្នន័យទាំងនោះត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Cambridge Analytica ដែលបន្ទាប់មកប្រើប្រាស់វាដើម្បី psychologically profile people និងបញ្ជូននូវព័ត៌មានផ្សេងៗអំពី Trump ទៅឲ្យពួកគេ។ ក្រុមហ៊ុនបានធ្វើការបដិសេធន៍ថាខ្លួនមិនបានប្រើប្រាស់ជាផ្នែកណាមួយនៃ សេវាកម្មដែលផ្តល់ទៅឲ្យយុទ្ធនាការរបស់​ Trump នោះឡើយ។

តើវាធ្វើខុសទៅនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុនហ្វេសប៊ុកដែរឬទេ?

ទិនន្ន័យដែលត្រូវបានប្រមូលដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វេសប៊ុកនៅខណៈពេលនោះ គឺមិនបានផ្តល់សិទ្ធិឲ្យពួកគេធ្វើការចែករំលែកជាមួយនឹងអ្នកដទៃទៀតឡើយ។

ចំនុចសំខាន់មួយទៀតនោះគឺសូម្បីតែបុគ្គលដែលចូលរួមដោយផ្ទាល់ទៅក្នុងកម្រងសំណួរផ្ទាល់ខ្លួន ក៏មិនបានគិតដល់ទេថា ពួកគេបានចែករំលែកព័ត៌មានជាមួយនឹងយុទ្ធាការឃោសនាបោះឆ្នោតរបស់ Donald Trump ផងដែរ។

ហ្វេសប៊ុកបាននិយាយ នៅពេលដែលក្រុមហ៊ុនខ្លួនបានដឹងថាមានការរំលោភបំពានទៅលើលក្ខខណ្ឌ របស់ខ្លួន ពួកគេបានធ្វើការលប់ចោល app ហើយទាមទារឲ្យមានការធានាថាព័ត៌មានទាំងនោះត្រូវបាន លប់ចោល។ Cambridge Analytica អៈអាងថាខ្លួនមិនដែលប្រើប្រាស់ទិន្នន័យទាំងនោះទេ ហើយបាន លប់ចោលវានៅពេលដែលហ្វេសប៊ុកបានស្នើសុំ។ ទាំងហ្វេសប៊ុក និង UK Information Commissioner ចង់ដឹងថាតើវាត្រូវបានលប់ចោលបានត្រឹមត្រូវដែរឬទេ។

តើអ្នកការពារទិន្នន័យរបស់ខ្លួនយ៉ាងដូចម្តេច?

មានចំនុចមួយដូចខាងក្រោមដែលអ្នកត្រូវដឹងដើម្បីការពារទិន្នន័យរបស់អ្នកៈ

មានកម្មវិធីជាច្រើននៅក្នុងទូរស័ព្ទរបស់អ្នក មាននូវសិទ្ធិក្នុងការអាក់សេសទៅកាន់​ location data,  phone book និងច្រើនជាងនេះទៀត។ នេះគឺគ្រាន់តែជាចំនុចតូចមួយនៃផ្ទាំងទឹកកកដែលយើង មើលឃើញខាងលើតែប៉ុណ្ណោះ៕

ប្រភព៖ http://www.bbc.com/news/technology-43465968

Exit mobile version