ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ចេញនូវឯកសារស្តីអំពីស្ថានភាពនៃវិស័យទូរគមនាគមន៍របស់ខ្លួនគិតត្រឹមខែមីនា ឆ្នាំ២០១៦ ដែលបង្ហាញឲ្យយើងឃើញនូវការវិវឌ្ឍបែបវិជ្ជមាននៃវិស័យនេះ។
នៅក្នុងឯកសារនោះ ស្ថិតិត្រូវបានបែងចែកចេញជាប្រាំផ្នែកធំៗ មានដូចជា៖ ១. វិស័យទូរគមនាគមន៍ ២. ហេដ្ឋារចនាសម្ព័ន្ធ ៣. ប្រតិបត្តិករទូរគមនាគមន៍ និងបំណែងចែកទីផ្សារ ៤. DNS និងសាលបម្រើអិុនធឺណិត និង ៥. វិស័យប្រៃសណីយ៍។
គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០១៦នេះ ហេដ្ឋា រចនាសម្ព័ន្ធឆ្អឹងខ្នងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនបីដែលមានប្រវែងសរុប ២៦.៤១១គម ដែលរួមមាន ១. ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC): ប្រវែង១.៦០០គម ២. ក្រុមហ៊ុនវៀតតែល (Viettel): ប្រវែង១៧.២០០គម និង ៣. ក្រុមហ៊ុនបណ្ដាញខ្សែកាប្លិ៍អុបទិចកម្ពុជា (CFOCN): ប្រវែង ៧.៦១១គម ។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៩ ដែលបានចុះបញ្ជីផ្គត់ផ្គង់សេវាទូរស័ព្ទចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តារាងខាងក្រោមបង្ហាញពីស្ថានភាពបច្ចុ
ប្បន្ននៃសេវាទូរស័ព្ទអចល័ត។
បើតាមឯកសារដដែលនោះបានឲ្យដឹងថា ចំពោះទូរស័ព្ទចល័តអ្នកប្រើប្រាស់មានចំនួន ២០.៣៣១.៤៣៤(៩៨,៨១% នៃចំនួនអ្នកប្រើប្រាស់សរុប) ទូរស័ព្ទអចល័តមានអ្នកប្រើប្រាស់ ២៤៣.១២៥ (១,១៩% នៃចំនួនអ្នកប្រើប្រាស់សរុប) និងចំនួនអ្នកប្រើប្រាស់សរុបធៀបទៅនឹងចំនួនប្រជាជនគឺ ១៣៩% ។
សព្វថ្ងៃមានក្រុមហ៊ុនចំនួន ៣៣ បាននិងកំពុងផ្គត់ផ្គង់សេវាអ៊ីនធឺណិតអចល័តនៅកម្ពុជា ៖
រីឯសេវាអ៊ីនធឺណិតចល័តត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនចំនួន ៦ ហើយទីន្នន័យក្រុមហ៊ុនមានបង្ហាញក្នុងតារាងខាងក្រោម៖
គិតមកដល់ខែមីនា ឆ្នាំ២០១៦ ចំនួន Domain (.kh) ដែលត្រូវបានចុះបញ្ជីប្រើប្រាស់មានចំនួន ២,៧៦៤ ដែលមានការកើនឡើងបន្តិចបន្តួចពីខែធ្នូ ឆ្នាំ២០១៥ ដែលមានចំនួន ២,៧៤៤ ។
សម្រាប់ព័ត៌មានលំអិតបន្ថែមទៀត សូមទៅទាញយកឯកសារដើមនៅក្នុងវេបសាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ខ្មែរ) រីឯឯកសារជាភាសាអង់គ្លេសអាចចូលបាននៅទីនេះ៕