កម្ពុជាសម្លឹងទៅមុខ៖ ឧស្សាហកម្ម​ជំនាន់​ទី ៤

ចាប់តាំងពី​ពាក់​កណ្តាល​សតវត្សរ៍​ទី ១៧ មក ពិភពលោក​បាន​ឆ្លង​កាត់​ឧស្សាហូបនីយកម្ម​សំខាន់ៗ​បួន​លើក​ ដោយ​សារ​ការ​រក​ឃើញ​បច្ចេកវិទ្យា​ថ្មីៗ ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ឧស្សាហកម្ម​ចំនួន ៤​ ជំនាន់។ បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ១ បង្កើត​ឲ្យ​មាន​ថាមពល​ទាញ​ចេញ​ពី​ចំហាយ​ទឹក បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ២ បង្កើត​ឲ្យ​មាន​ថាមពល​អគ្គិសនី និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៣ បង្កើត​ឲ្យ​មាន​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ឌីជីថល។ បច្ចុប្បន្ននេះ ប្រទេស​មួយ​ចំនួន​បាន​ឈាន​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ រួមមាន​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ស្វីស ចិន និង​សហរដ្ឋអាមេរិក។ តើអ្វី​ទៅ​ជា​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ ឬ​ឧស្សាហកម្ម​ជំនាន់​ទី៤? ហើយ​បើ​មិន​ចាប់​យក​ឧស្សាហកម្ម​ជំនាន់ទី​ ៤ នេះ តើ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​ប្រឈម​បញ្ហា​អ្វីខ្លះ?

កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សា​ជាមួយ​ លោក ​ភូ លីវុឌ្ឍ​​ អ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០» អំពី​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​និង​មាន ដើម្បី​សម្រេច​បាន​ឧស្សាហកម្ម​ជំនាន់​ទី ៤។

Exit mobile version