នាពេលថ្មីៗនេះ មានក្រុមមួយនៅតាមបណ្តាញសង្គមហ្វេសប៊ុក បានតាំងខ្លួនឯងថាជា Cambodia Cyber Army (https://www.facebook.com/cambodia.cyber.army) ត្រូវបានបង្កើតឡើង ហើយដែលមានគោលបំណងធ្វើការប្រឆាំងទៅនឹងក្រុមអនាមិកកម្ពុជា ឬ Anonymous Cambodia (https://www.facebook.com/pages/Anonymous-Cambodia/667198356679130) ដើម្បីជួយការពាររដ្ឋាភិបាល។
គួររំលឹកឡើងវិញថា បន្ទាប់ពីសមាជិករបស់ក្រុមអនាមិកកម្ពុជាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់មក ក្រុមនេះបានធ្វើការប្រកាសក្តែងៗថានឹងធ្វើការវាយប្រហារកាន់តែខ្លាំងជាមុនទៅទៀត ទៅលើវិបសាយរបស់ រដ្ឋាភិបាល។ ក្រុម Cambodia Cyber Army បានធ្វើការប្រកាសថា នឹងបកស្រោមមុខទាំងអស់របស់សមាជិកដែលនៅសេសសល់របស់ក្រុមអនាមិកកម្ពុជា។
ក្រុម Cambodia Cyber Army បាននិយាយថា៖ ជូនចំពោះអាមិកកម្ពុជា យើងគឺជាទាហ៊ានបច្ចេកវិទ្យា យើងនឹងប្រើប្រាស់បច្ចេកទេសដ
គោលដៅទីមួយរបស់យើងគឺ Admin: @Attacker Fiber, Official: @Rogue Spy និង @Hero ។ រងចាំមើលថាតើពួកគេហ៊ានតស៊ូដោយយុត្តិធម៍ជាមួយពួកយើងដែរឬទេ? បើខ្លាំងមែនកុំលេងក្បាច់ស្រី អ្នកនឹងស្គាល់ខ្ញុំក្នុងពេលឆាប់ៗ េនះ។ ខ្ញុំនឹងប្រយុទ្ធជាមួយអ្នក យើងជា Cambodia Cyber Army. Expect US!!!!! នេះគឺជាអ្វីដែលក្រុម Cyber Cambodia Army បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួន។
បន្ថែមជាមួយគ្នានេះផងដែរ Cambodia Cyber Army ក៏បាននិយាយដែរថា ក្រុមខ្លួននឹងបញ្ចេញព័ត៌មានលំអិតរបស់ក្រុម Anonymous Cambodia ដោយចែកជាបីវគ្គ ដែលវគ្គទី១ ត្រូវបានបញ្ចេញរូចទៅហើយដូចខាងក្រោម៖
ក្រុម Cambodia Cyber Army បាននិយាយថា បើសិនជាក្រុម Anonymous Cambodia ព្រួតដៃគ្នាធ្វើការបិទនូវ page របស់ខ្លួន ក្រុម Cambodia Cyber Army នឹងធ្វើការ បញ្ចេញនូវព័ត៌មានវគ្គទី២ និងទី៣ ដើម្បីបញ្ចប់ជីវិតក្រុម Anonymous Cambodia តែម្តង។
មកដល់វេលាយប់នេះ ក្រុម Anonymous Cambodia បានធ្វើការប្រកាសនឹងដកសមាជិកខ្លួនឲ្យអស់ចេញពីក្រុមហើយ។