ធនាគារកណ្តាលម៉ាឡេស៊ីនឹងដាក់ឲ្យដំណើរការគោលនយោបាយបច្ចេកវិទ្យាក្នុងការគ្រប់គ្រងហានិភ័យ

ធនាគារកណ្តាលម៉ាឡេស៊ីនឹងដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយបច្ចេកវិទ្យាគ្រប់គ្រងហានិភ័យ (Risk Managment in Technology Policy) នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តល់ជាគោលការណ៍ណែនាំទៅដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងឥតឈប់ឈរនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

បើតាមការឱ្យដឹងពីនាយកប្រតិបត្តិនៃអង្គភាព CyberSecurity Malaysia លោក Amirudin បានឲ្យដឹងថាក្នុងឆ្នាំ ២០១៨ មានច្រើនជាង ១០,០០០ ករណីដែលត្រូវបានរាយការណ៍ ដែលមានករណីច្រើនជាងពាក់កណ្តាលគឺពាក់ព័ន្ធទៅនឹងការឆបោក (cyber fraud) ហើយបាត់បង់ទឹកប្រាក់រាប់សិបលាន Ringgit។ យើងសង្ឈឹមថា ការដាក់ចេញនូវគោលនយោបាយនេះ គឺអាចប្រយុទ្ធប្រឆាំងទៅនឹង money scams បាន។

នៅក្នុងប្រទេសម៉ាឡេស៊ី វិស័យចំនួន ១០ ត្រូវបានចាត់បញ្ចូលជាហេដ្ឋារចនាសម្ព័ន្ធគន្លឹះសំខាន់ៗរបស់ជាតិ នៅក្រោមគោលនយោបាយសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាតិ ដែលក្នុងនោះរួមមានរដ្ឋាភិបាល វិស័យការពារជាតិ & សន្តិសុខ, ធនាគារ & ហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។

កាលពីខែកញ្ញាឆ្នាំមុន ធនាគារកណ្តាលម៉ាឡេស៊ីបានបញ្ចេញនូវសេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាគ្រប់គ្រងហានិភ័យ ដែលបានបង្ហាញនូវការរំពឹងទុកទៅលើក្របខណ្ឌគ្រប់គ្រងហានិភ័យ និងការអនុវត្តដោយផ្អែកទៅលើទំហំ និងភាពស្មុគស្មាញនៃអង្គភាពហិរញ្ញវត្ថុ។

ធនាគារកណ្តាលម៉ាឡេស៊ីបាននិយាយថា គោលនយោបាយនេះនឹងធ្វើការគ្របដណ្តប់ទៅលើរាល់អង្គភាពហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់ ដែលមានដូចជា ធនាគារ (banks), ធានារ៉ាប់រង (insurers), ប្រតិបត្តិករ takaful, prescribed development financial institutions, ប្រតិបត្តិករ payment systems និងអ្នកដំណើរការ​សេវា e-money ៕

ប្រភព៖ Free Malaysia Today

Exit mobile version