បើតាមរបាយការណ៍ចុងក្រោយស្តីអំពីការគំរាមគំហែងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតរបស់ក្រុមហ៊ុន Symantec បានបង្ហាញថា ១ ក្នុងចំណោមអ៊ីម៉ែល ៤១២ ដែលបានផ្ញើរក្នុងឆ្នាំ២០១៨ គឺជាមេរោគ។
បើសិនជាអ្នកទទួលបានអ៊ីម៉ែលដែលមានប្រធានបទ (subject) ថា “bill” ឬ “email delivery failure” ដែលមាន keywords ដូចជា “invoice” និង “payment” ឬក៏មានឯកសារភ្ជាប់ជាឯកសារប្រភេទ MS Office ឬអាក្រក់ជាងនេះគឺ .exe ។
នៅក្នុងរបាយការណ៍ Symantec Internet Security Threat Report បានឲ្យដឹងថា ៥៥ភាគរយនៃអ៊ីម៉ែលដែលបានផ្ញើក្នុងឆ្នាំ២០១៨ គឺជា spam និង ១ ក្នុងចំណោម ៤១២ គឺមានមេរោគភ្ជាប់ជាមួយ។ ក្រុមហ៊ុន Symantec ដឹងអំពីបញ្ហានេះគឺដោយសារតែកម្មវិធីរបស់ខ្លួនបានធ្វើការស្កេនទៅលើអ៊ីម៉ែលប្រមាណជា ២.៤ប៊ីលានក្នុង១ថ្ងៃ។
Symantec បានបន្ថែមទៀតថា ៤៨ភាគរយនៃអ៊ឺម៉ែល attachments ដែលបានផ្ញើចេញក្នុង ឆ្នាំ២០១៨ គឺជាប្រភេទ Microsoft Office ដែលបានកើនឡើង ៥ភាគរយពីឆ្នាំ២០១៧។
បើសិនជាអ្នកទទួលបានអ៊ីម៉ែលដែលមានភ្ជាប់នូវឯកសារ .DOT ហើយមានពាក្យថា “important” នៅក្នុង body message អ្នកគួរតែធ្វើការលប់ចោលវាភ្លាមទៅ។
នៅក្នុងដើមឆ្នាំ២០១៩នេះ ការវាយប្រហារទៅលើឧស្សាហកម្មរ៉ែ (១ ក្នុង ២៣៨), គ្រប់គ្រងសាធារណៈ (១ ក្នុង ៣០៩) និងរោងចក្រធំៗ (១ ក្នុង ៣៨៣)។ ចំណែកឯវិស័យដែលទទួលរងគ្រោះពីការក្លែងបន្លំ (phishing) គឺ ហរិញ្ញវត្ថុ, ធានារ៉ាប់រ៉ង, អចលទ្រព្យ គឺ (១ ក្នុង ១៥៣៦)៕
ប្រភពៈ https://www.symantec.com/security-center/threat-report