វិបសាយឧស្សាហកម្មលក់ស្រាបៀរកម្ពុជា (Beer Selling Industry) [www.bsic.com.kh] ត្រូវទទួលរង ការវាយប្រហារ ពីសំណាក់ពួក hacker ដែលតាំងខ្លួនឯងថា Widex។ បើសិន ជាអ្នកចូលទៅកាន់ វិបសាយនេះ អ្នកនឹងបានឃើញពាក្យថា Hacked by Widex – Nothing was deleted but secure your site!។ Hacker ចង់បានន័យថា មិនមានអ្វីដែលត្រូវ បានលប់ចោលនោះទេ ប៉ុន្តែអ្នកត្រូវតែបង្កើន សន្តិសុខវិបសាយរបស់អ្នក។
នេះជាផ្ទាំងវិបសាយដែលត្រូវបានទទួលរងការវាយប្រហារ៖
នេះជាវិបសាយមិនទាន់ត្រូវបាន hacked ដែលទទួលបានពី Google៖
បើតាមអ្វីដែលមានសរសេរនៅក្នុង footer នៃទំព័រដើមរបស់វិបសាយបានឲ្យដឹងថា គេហទំព័រនេះសរសេរឡើងក្នុង ឆ្នាំ ២០០៨ ដោយ khmerweb.net។ ដូច្នេះវាអាចមាននូវចំនុចខ្សោយ ជាច្រើនដែលត្រូវការធ្វើបច្ចុប្បន្នកម្ម។