កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ដែលជាស្ថាបនិកវេបសាយ SecuDemy.com ត្រូវបានអញ្ជើញឲ្យទៅចូលរួមជា វាគ្មិនដើម្បីចែករំលែកបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ BarCamp ASEAN នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមប្រធានបទ “The 21st Century Nightmware of Online Business” ក្រោមការចូលរួមពីសិស្ស-និស្សិត សហគ្រិនអ៊ិនធឺណិត និងសាធារណៈជនប្រមាណជា ១១០នាក់។
ក្នុងបរិបទបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយជំរុញឬធ្វើជាយន្តការក្នុងការធ្វើធុរៈកិច្ចពាណិជ្ជកម្មគឺកំពុងត្រូវបានពេញនិយមពីសំណាក់ សហគ្រិនភាព ឬអ្នកដែលចង់ចាប់ផ្តើមជំនួញអនឡាញ។ ក្រៅពីការគ្រប់គ្រងទូទៅនៃអាជីវកម្មអនឡាញ ម្ចាស់អាជីវកម្មត្រូវស្វែងយល់អំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះជំនួញលក្ខណៈគ្មានព្រំដែនមួយនេះ (borderless business – eCommerce)។ ឧទាហរណ៍ បើសិនជាម្ចាស់អាជីវកម្មមានការធ្វេសប្រហែសមិនបានគិតគូរការពារនូវទិន្នន័យរបស់អតិថិជនដែលចូលទៅក្នុងវេបសាយរបស់ខ្លួនក្នុងការទិញទំនិញនោះទេ ចៃដន្យទិន្នន័យទាំងនោះត្រូវបានគេលួច (hack) តើវាប៉ៈពាល់ទៅដល់អាជីវកម្មរបស់យើងយ៉ាងដូចម្តេចខ្លះ (កេរ្ត៍ឈ្មោះ, ទំនុកចិត្តអតិថិជន,…)។
ខាងក្រោមនេះគឺជាសកម្មភាពនៅក្នុងកម្មវិធី
Tag: Cybersecurity in Cambodia, Cambodia Cybersecurity, Information Security in Cambodia, InfoSec Cambodia.