Bank of America Third Party Hacked!

សកម្មជន hackers បានបង្ហាញកេរ្តិ៍ឈ្មោះក្នុងការ លួចយកទិន្នន័យ (data breach) របស់ធនាគារ ⁣Bank of America ដែល hackers បាននិយាយថា វាអាចអនុញ្ញាត ឲ្យពួកគេ ចូលទៅកាន់ទិន្នន័យរបស់បុគ្គលិក និងថ្នាក់ដឹកនាំ ដែលទិន្នន័យទាំងនោះរក្សាទុកតាមរយៈ ប្រព័ន្ធទីបី (third party)។

“ទិន្នន័យទាំងនោះត្រូវបានទាញយកពីក្នុង ម៉ាស៊ីនមេ Israeli នៅក្នុង Tel Aviv” នេះបើតាមការបញ្ជាក់ពីក្រុម Par:AnoIA ដែលជាផ្នែកនៃ Anonymous Intelligence Agency នៅក្នុងសេចក្តីប្រកាសចេញថ្ងៃទី ២៧ ខែកុម្ភៈ។

ក្រុមនេះបាននិយាយថា ទិន្នន័យទំហំ 14GB ដែលរួមមានទិន្នន័យ កូដ និងកម្មវិធីទាក់ទងទៅនឹង Bank of America, Bloomberg, Thomson Reuters, TEKSystems និង ClearForest ត្រូវបានបញ្ចេញ។

ClearForest ដែលជាក្រុមហ៊ុននៃ Thomson Reuters មានមូលដ្ឋាននៅ Tel Aviv ហើយដែលផ្តល់សេវាកម្មផ្នែក ពាណិជ្ជកម្ម និងការវិភាគទិន្នន័យ (data analystics) គឺជាផ្តល់សេវាកម្មប្រព័ន្ធទីបី ដែលសកម្មជន hackers បាននិយាយថា គឺទិន្នន័យទាំងនោះបានរក្សាទុកក្នុងម៉ាស៊ីនមេបើកចំហរ (open server)។

បញ្ហានេះបង្ហាញឲ្យយើងឃើញនូវភាពមិនទទួលខុសត្រូវ របស់ក្រុមហ៊ុនក្នុងការថែរក្សានូវទិន្នន័យ។ សកម្មជន hackers  បានបន្តទៀតថា ពួកខ្លួនបានបញ្ចេញនូវទិន្នន័យទាំងអស់ គឺ ដើម្បីជាការពញ្ញាក់អារម្មណ៍ចំពោះបញ្ហានេះ ហើយជាការផ្តល់សញ្ញាមួយដល់សហគ្រាសធំៗ និងរដ្ឋាភិបាលថា វាគឺមិនអាចទទួលយកបានឡើយ។

Bank of America កាលពីថ្ងៃទី ០៥ ខែមីនា បានទទួលស្គាល់នូវបញ្ហានេះ ប៉ុន្តែបានបញ្ជាក់ថា ប្រព័ន្ធរបស់ Bank of America គឺមិនត្រូវបានរងគ្រោះឡើយ។ ទិន្នន័យរបស់ អតិថិជនយើងគឺមានសុវត្ថិភាព។

ប្រភព៖

http://par-anoia.net/assessment/us/bofa/bofa-press-release.pdf

Exit mobile version