Baby, you can hack my car: researchers take over a Jeep from 10 miles away

អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានទៅលើយានយន្ត ពីររូប ដែលមានឈ្មោះថា Charlie Miller និង Chris Valasek បានធ្វើការជ្រៀតចូលទៅគ្រប់គ្រងលើយានយន្តបានដោយជោគជ័យ។ ពួកគេទាំងពីរនេះ ធ្លាប់បានធ្វើការជ្រៀតចូល Toyota Prius និង Ford Escape ហើយក្នុងពេលនេះគឺគាត់បាន ជ្រៀតចូលទៅកាន់ Jeep Cherokee។

កាលពីពេលមុន ពួកគាត់គ្រប់គ្រងប្រព័ន្ធរថយន្តដោយការដោតខ្សែទៅកាន់បណ្តាញរបស់រថយន្ត (ហៅថា CAN bus) តាមរយៈ port នៅខាងក្រោម dashboard តែដោយឡែកក្នុងការជ្រៀតចូលទៅកាន់ឡាន Jeep Cherokee ក្នុងពេលនេះ ពួកគាត់បានរកឃើញនូវវិធីសាស្ត្រ ដែលអាចធ្វើការគ្រប់គ្រង ទៅលើរថយន្តពីចម្ងាយ។

Screenshot 2015-07-22 09.35.41

លោក Miller និង Valasek ដែលបានទទួលការជួយឧបត្ថម្ភពី US military’s DARPA នឹងធ្វើការបង្ហាញវិធីសាស្ត្រជ្រៀតចូលពីចម្ងាយទៅលើ Jeep Cherokee នៅក្នុងខែក្រោយ នៅឯ Black Hat USA 2015 conference ។

ដោយយោងទៅរបាយការណ៍របស់អ្នកយកព័ត៌មាន Andy Greenberge បានឲ្យដឹងថា លោក Miller និង Valasek អាចធ្វើការគ្រប់គ្រងទៅលើ ឡាន Jeep ក្នុងចំងាយ ១០ miles កំពុងតែបើកបរ ដែលក្នុងនោះមាន ហ្រ្វាំងឡាន Jeep ក៏ដូចទៅលើធាតុមិនសំខាន់មួយចំនួនទៀត ដូចជា វិទ្យុ ស៊ីប្លេ៉ និងផ្លិតបក់ទឹក ក្នុងចំងាយ 10 miles។

Screenshot 2015-07-22 09.35.59

ពួកគេក៏បានធ្វើការជ្រៀតចូលទៅកាន់ប្រព័ន្ធកំសាន្ត ដែលត្រូវបានស្គាល់ថា Uconnect តាមរយៈ cellular network ។ ពួកគេបាននិយាយបន្តទៀតថា ពួកគេធ្វើការជាមួយម្ចាស់ឡាន Jeep (Fiat Chrysler Automobiles) នោះ ហើយបញ្ចេញនូវកម្មវិធីជួសជុល (patch) ដែលអតិថិជនអាចធ្វើការ ទាញយកពីវិបសាយ ​Fiat Chryler ។

វាមិនមែនត្រឹតតែរថយន្ត Jeep មួយប៉ុណ្ណោះទេ រថយន្តនានា និងឡានធំ បានកំពុងនឹងភ្ជាប់ជាមួយ Bluetooth, WiFi និងការទំនាក់ទំនងបច្ចេកវិទ្យាជាន់ខ្ពស់ និងប្រព័ន្ធកំសាន្ត គឺកំពុងតែងាយរងគ្រោះ។

មានអ្នកស្រាវជ្រាវផ្នែកសន្តិសុខពីរនាក់ទៀត នឹងធ្វើការបង្ហាញនូវការរកឃើញរបស់ពួកគេ នៅក្នុង Black Hat ក្នុងខែក្រោយ ដោយបង្ហាញលំអិតនូវចំនុចខ្សោយ ៦ចំនុច នៅក្នុង Tesla Model S, ដែលមានតែ ០១ ប៉ុណ្ណោះដែលបានជួសជុលរួច (ផ្អែកទៅលើ Forbes) ។

កាលពីសប្តាហ៍មុន សម្ព័ន្ធអ្នកផលិតរថយន្ត (Alliance of Automobile Manufacturers) បានធ្វើការប្រកាសព័ត៌មាននៃការបង្កើតនូវ Auto ISAC (information sharing and analysis center) ដែលនឹងចាប់ផ្តើមផ្លូវការ នៅចុងឆ្នាំ ២០១៥ នេះ ។ មជ្ឈមណ្ឌលនេះនឹងប្រែក្លាយទៅជា ទីតាំងកណ្តាល (hub) សម្រាប់ការចែករំលែកព័ត៌មានការវាយប្រហារ និងចំនុចខ្សោយនានា។

ប្រភព៖

http://www.wired.com/2015/07/hackers-remotely-kill-jeep-highway/

Exit mobile version