បញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មានក្នុងព្រឹត្តិការណ៍ InnoTech Festival ២០១៦

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ លោក អ៊ូ ផាន់ណារិទ្ធ ដែលជាស្ថាបិកវេបសាយ SecuDemy.com និងជាសាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យបៀលប្រាយ (BBU) បានធ្វើបទបង្ហាញមួយដល់និសិ្សតមកពីបណ្តាមហាវិទ្យាល័យនានាប្រមាណជា ៤០រូប ក្រោមប្រធានបទ “សន្តិសុខព័ត៌មាន: សុបិន្តអាក្រក់របស់និសិ្សតផ្នែកព័ត៌មានវិទ្យា” ។

នេះគឺជាផ្នែកមួយនៃការងារបញ្ជ្រាបការយល់ដឹងអំពីសន្តិសុខព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងគឺធ្វើយ៉ាងណាឲ្យនិស្សិតនៅតាមសាកលវិទ្យាល័យនានា មានការយល់ដឹងបឋមអំពីសារៈសំខាន់នៃសន្តិសុខព័ត៌មាន ដែលម្នាក់ៗត្រូវមានការការពារ និងប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ IT ជាពិសេសគឺអិុនធឺណិត៕

Exit mobile version