AVI: Cyberconflict: How Should Cambodia Prepare?

សេចក្តីសង្ខេបនៃអត្ថបទ៖

១. អត្ថបទនេះបង្ហាញពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃជម្លោះពាក់ព័ន្ធនឹងអុិនធឺណិតនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោក។ ធាតុផ្សំនានានៃជម្លោះពាក់ព័ន្ធនឹងអុិនធឺណិតនឹងត្រូវលើកមកពិភាក្សា ក្នុងបញ្ហាជាប់ទាក់ទងទៅនឹងធនធាន ជាមួយនឹងតួអង្គ ឧបករណ៍សម្រាប់ទប់ទល់ និងក្របខ័ណ្ឌអនុវត្ត។ អន្តរកម្មសំខាន់ៗនៅក្នុងលំហរអុិនធឺណិត រួមមានវីធីផ្សេងៗតាមបែបតក្កវិជ្ជា រូបសាស្ត្រ និងចិត្តវិទ្យា ព្រមទាំងការកេងប្រវ័ញ្ច ការវាយប្រហារ និងការកាពារបណ្តាញកុំព្យូទ័រ

២. បញ្ហាប្រឈមទាំងឡាយដែលផុសចេញពីជម្លោះពាក់ព័ន្ធនឹងអុិនធឺណិត វាជាប់ទាក់ទងទៅនឹងអភិបាលកិច្ច និងក្រមសីលធម៌។ ច្បាប់ស្តីពីជម្លោះពាក់ព័ន្ធទៅនឹងអុិនធឺណិតត្រូវមានលក្ខណៈជឿនលឿន មើលឃើញវែងឆ្ងាយ និងបង្ការគ្រោះថ្នាក់ ជាជាងព្យាយាមដោះស្រាយបញ្ហានៅពេលបច្ចេកវិទ្យាវារីកលូតលាស់ជាងការកសាងគោលនយោបាយ។ ក្រមសីលធម៌ក្នុងការគ្រប់គ្រងលំហអុិនធឺណិតអន្តរជាតិ អាចមានខ្លឹមសារបន្តពី សសរស្តម្ភជាប្រពៃណី ដូចជាច្បាប់ស្តីពីជម្លោះប្រដាប់អាវុធ និងទ្រឹស្តីនៃសង្រ្គាមយុត្តិធម៌ជាដើម ដោយមានការកែសម្រួលទៅតាមបរិបទនៃបច្ចេកវិទ្យាកំពុងផុសឡើង

៣. សម្រាប់ប្រទេសកម្ពុជា ជម្រើសគោលនយោបាយដូចខាងក្រោម អាចជួយសម្រួលដល់ការត្រៀមខ្លួនរៀបចំផ្សេងៗ ដើម្បីទប់ទល់លទ្ធភាពមានជម្លោះពាក់ព័ន្ធនឹងអុិនធឺណិតនាពេលអនាគត៖
៣.១. លើកកម្ពស់ការយល់ដឹងដល់អ្នកធ្វើគោលនយោបាយអំពីផលវិបាកនៃជម្លោះពាក់ព័ន្ធនឹងអុិនធឺណិត និងតម្រូវការឱ្យមានយុទ្ធសាស្ត្រអភិបាលកិច្ចអុិនធឺណិតថ្នាក់ជាតិមួយ
៣.២. ដាក់បន្សុីគ្នានូវកម្រិតជំនាញជាន់ខ្ពស់ខាងផ្នែកកុំព្យូទ័រ និងសន្តិសុខ តាមរយៈការអប់រំ និងបណ្តុះបណ្តាល
៣.៣. ចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់តំបន់ ដើម្បីជួយរួមវិភាគទានដល់សន្ធិសញ្ញាអាស៊ានស្តី​ពីជម្លោះពាក់ព័ន្ធនឹងអុិនធឺណិត។

សូមអានលំអិតជាភាសាអង់គ្លេសដូចខាងក្រោម៖

ចូលទៅទាញយកឯកសារជាទម្រង់ PDF

https://www.asianvision.org/s/AVI-Perspective-Vol-1-Issue-12-Chhem-Siriwat.pdf

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Exit mobile version