តើអ្វីទៅជា Augmented Reality និង Virtual Reality?

Augmented reality និង virtual reality គឺជាមធ្យោបាយពីរដែលបច្ចេកវិទ្យាអាចផ្លាស់ប្តូរនូវរបៀបដែលអ្នកមើលឃើញពិភពលោក។ ជួនកាលមនុស្សមួយចំនួនគិតថាពាក្យ AR និង VR ដូចគ្នា, តែវាមិនដូចគ្នាទេ។

Augmented Reality (ពិភពពិតដែលបន្ថែមដោយពត៌មានឌីជីតាល់)

Augmented reality ត្រូវបានកំនត់សេចក្តីថាជាទំរង់មួយដែលធ្វើអោយប្រសើរឡើងនៃពិភពពិតដែលត្រូវបានបង្កើតឡើងតាមរយះការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដាក់បន្ថែមពត៌មានឌីជីតាល់នៅលើរូបភាពរឺអ្វីមួយ, មានន័យថាអ្នកប្រើប្រាស់មើលនិងទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងពិភពពិតខណះដែលពត៌មានឌីជីតាល់ត្រូវបានបន្ថែមទៅលើវា។

AR ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអ្នកប្រើប្រាស់ (apps) សំរាប់ smartphones និង tablets។ AR apps ប្រើប្រាស់ប្រដាប់ថត camera នៃទូរស័ព្ទរបស់អ្នកប្រើដើម្បីបង្ហាញអោយឃើញនូវពិភពពិតមួយនៅពីមុខអ្នកប្រើ, បន្ទាប់មកដាក់ស្រទាប់មួយនៃពត៌មាន, រួមមានអត្ថបទនិង /រឺ រូបភាព, នៅពីលើគំហើញនោះ។

Apps ទាំងឡាយអាចប្រើ AR បានសំរាប់ការកំសាន្ត ដូចជាហ្គេម Pokémon GO រឺសំរាប់ពត៌មាន ដូចជា app Layar។

Layar app អាចបង្ហាញអោយយើងឃើញពត៌មានដែលគួរអោយចាប់អារម្មណ៍អំពីបណ្តាទីកន្លែងដែលអ្នកប្រើចង់ទៅទស្សនា, តាមរយះការប្រើប្រាស់ augmented reality។ បើកកម្មវិធី app នេះនៅពេលអ្នកប្រើកំពុងធ្វើការទស្សនាកន្លែងមួយនិងអានពត៌មានដែលលេចឡើងនៅក្នុងស្រទាប់មួយលើគំហើញរបស់អ្នកប្រើ។

Layar អាចរកបានដោយសេរីសំរាប់ Android on Google Play ព្រមទាំង iPhone និង iPad នៅលើ iTunes App Store។

Virtual Reality (ពិភពពិតដែលនិមិ្មតកម្មដោយសុសវែរ)

Virtual Reality ត្រូវបានកំនត់ន័យថាជាការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីបង្កើតមជ្ឈដ្ឋានមួយដែលធ្វើអោយដូចជាក់ស្តែងតាមរយះសូហ្វ៊ែ (simulated environment) ។

បច្ចេកវិទ្យានេះនឹងនាំអ្នកប្រើប្រាស់ទាំងឡាយអោយមុជជ្រៅទៅក្នុងមជ្ឈដ្ឋាននិម្មិតមួយទាំងស្រុងដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ, មានន័យថានៅពេលដែលអ្នកមើល VR, អ្នកកំពុងមើលឃើញពិភពពិតមួយដែលខុសគ្នាទាំងស្រុងពីអ្វីដែលនៅចំពីមុខអ្នកប្រើ។

Virtual reality អាចជាសិប្បនិម្មិត, ដូចជាទស្សនីយភាពជីវចល មួយ, រឺជាទីកន្លែងជាក់ស្តែងមួយដែលបានថតហើយដាក់បញ្ចូលក្នុងកម្មវិធី virtual reality app មួយ។

ជាមួយនឹង virtual reality, អ្នកប្រើអាចរំកិលជុំវិញនិងរកមើលសព្វទិស លើ, ក្រោម, ចំហៀងនិងខាងក្រោយអ្នកប្រើប្រាស់និងលឺសំលេងដោយសេរីក្នុងមជ្ឈដ្ឋានឌីជីតាល់។

ដើម្បីទទួលបានបទពិសោធន៍ virtual reality អ្នកប្រើចាំបាច់ត្រូវពាក់ប្រដាប់នឹង VR headset (viewer) ពិសេសមួយ។ ប្រដាប់ VR headsets ត្រូវបានតរភ្ជាប់ទៅនឹងកុំព្យូទ័រមួយដូចជា Oculus Rift រឺជាប្រដាប់លេងហ្គេមមួយដូចជា PlayStation VR, ក៏ប៉ុន្តែមានគ្រឿងឧបករណ៍ដែលធ្វើការដាច់ដោយឡែកផងដែរដូចជា Google Cardboard រឺ Daydream View ដែលជាប្រដាប់ពាក់ VR headsets ធ្វើការរួមគ្នាជាមួយនឹង smartphones ព្រមទាំងបណ្តាកម្មវិធី VR apps៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version