Attack to Microsoft Outlook Users

មានការវាយប្រហារបែប Zero attack កំពុងតែរីករាលដាលចំពោះអ្នកដែលប្រើប្រាស់ Micrsoft Outlook តាមរយៈឯកសារប្រភេទ RTF មានបង្កប់មេរោគ នៅលើប្រព័ន្ធប្រតិបត្តិការ Windows និង Mac OS X ទោះបីជាសារអ៊ីម៉ែលនោះមិនទាន់ត្រូវបើកមើល ហើយស្ថិតក្នុងទម្រង់ជា previewed ក៏ដោយ។

ការព្រមាននេះត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុន Microsoft កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា “អ្នកវាយប្រហារតាមអិនធឺណែត ដែលធ្វើការវាយប្រហារបានជោគជ័យនូវចំនុចខ្សោយនេះ អាចទទួលបាននូវសិទ្ធប្រើប្រាស់ស្មើនឹងអ្នកប្រើប្រាស់បច្ចុប្បន្ន។ បើសិនជាអ្នកប្រើប្រាស់ធ្វើការ logged ចូលទៅក្នុងកុំព្យូទ័រមានលក្ខណៈជាអភិបាល នោះអ្នកវាយប្រហារតាមអ៊ិនធឺណេត អាចធ្វើការគ្រប់គ្រងកុំព្យូទ័រនោះតាមពេញលេញតែម្តង។ បន្ទាប់មកទៀត អ្នកវាយប្រហារអាចធ្វើការបញ្ចូលកម្មវិធី មើល ផ្លាស់ប្តូរ ឬលប់ទិន្នន័យ ឬក៏បង្កើតគណនីមួយថ្មីដែលមានសិទ្ធិស្មើនិឹងអភិបាលផងដែរ”។

តើអ្នកប្រើប្រាស់ធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហានេះ? ក្រុមហ៊ុន Microsoft បានចេញនូវការណែនាំមួយចំនួន ប៉ុន្តែមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំចេញផ្សាយនូវ security patches។ ដំណោះស្រាយមួយគឺការបញ្ចូលនូវ automated Fix It tool សម្រាប់ Microsoft Word (2010,2013) និង Office (2003,2007) ដែលនឹងធ្វើការបិទជាបណ្តោះអាសន្ននូរ RTF ដែលដំណើការនៅក្នុង Microsoft Office។

ទាញយកនូវ Automated Fix It Tool

ព័ត៌មានបន្ថែម៖

http://www.informationweek.com/security/vulnerabilities-and-threats/outlook-users-face-zero-day-attack/d/d-id/1127891

Exit mobile version