ដោយសារតែ Internet មានការរីកលួតលាស់កាន់តែធំ ការវាយប្រហារក៏កាន់តែច្រើន និងមានលក្ខណៈស្មុគស្មាញ បំផុត។ ការត្រួតពិនិត្យទៅលើរាល់បញ្ហាទាំងអស់នោះ គឺជាការងារដែលមិនអាចធ្វើទៅរួចឡើយ។
ក្រុមហ៊ុនមួយនៅប្រទេសជប៉ុន ឈ្មោះ NICT បានបញ្ជេញនូវប្រព័ន្ធមួយដែលក្រុមហ៊ុន ឬប្រទេសមួយ អាចធ្វើការ ឃ្លាំមើលរាល់ការ វាយប្រហារ (cyber-attack) ក្នុងលក្ខណៈ ជា real-time 3D។ វាមិនត្រឹមតែបង្ហាញ ពីការវាយប្រហារពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញផងដែរពីអ្វើដែលកំពុងកើតមានឡើងនៅខាងក្នុងផងដែរ។ ឧទាហរណ៍ បើសិនជានណា ម្នាក់ទទួលសារអ៊ីម៉ែល មានផ្ទុកមេរោគ ប្រព័ន្ធនេះអាចធ្វើការកំណត់បានយ៉ាងរហ័សនូវ IP address ដែលកំពុងចែកចាយមេរោគ រួចបិទវាភ្លាម។
NICT ថ្មីៗនេះបានធ្វើការបង្ហាញកម្មវិធីរបស់ពួគគេ ដោយបានកំណត់បាន 190,000 IP address ផ្ទាល់ៗតែម្តង (realtime)។
ទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា។
ប្រភព៖ http://www.nict.go.jp/