ក្រុមហ៊ុន ASUS បញ្ចេញការអាប់ដេត ដើម្បីជួសជុលមេរោគ ShadowHammer

ក្រុមហ៊ុន ASUS បានបញ្ចេញនូវកម្មវិធីដើម្បីជួសជុលទៅលើបញ្ហាដែលកើតមានឡើងនាពេលថ្មីៗនេះ ដោយសារតែអ្នកវាយប្រហារបានធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនមេសម្រាប់ធ្វើការអាប់ដេតដោយស្វ័យប្រវត្តិទៅលើកុំព្យូទ័រម៉ាក ASUS របស់ខ្លួន។ ការជួសជុលទៅលើបញ្ហានេះ គឺត្រូវបានធ្វើឡើងដោយការប្រើប្រាស់កម្មវិធី Live Update Software Tool របស់ខ្លួន។

លើសពីនេះទៅទៀត ក្រុមហ៊ុននេះនិយាយថា ខ្លួនមានសូហ្វវែ៉រ​ “security diagnostic” ដែលអ្នកអាចប្រើដើម្បីវិភាគរកថា តើកុំព្យូទ័ររបស់អ្នកបានរងផលប៉ះពាល់ដែរឬទេ។ សូមអាន សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អ្នកអាចទាញយកកម្មវិធីនេះតាមរយៈបញ្ជប់ខាងក្រោម៖

https://dlcdnets.asus.com/pub/ASUS/nb/Apps_for_Win10/ASUSDiagnosticTool/ASDT_v1.0.1.0.zip

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះមិនមានការសុំទោសនោះទេ ហើយហាក់ដូចជាមិនបានចាត់ទុកធ្ងន់ធ្ងរនោះឡើយដោយនិយាយថា “មានតែក្រុមតូចមួយដែលត្រូវបានគេរកឃើញ ថាគឺជាគោលដៅនៃការវាយប្រហារ។ ” Kaspersky Lab បានអះអាងថា មេរោគនេះអាច ចែកចាយដល់កុំព្យូទ័ររហូតដល់ទៅ 1 លានគ្រឿង ហើយបានតំឡើងនៅលើម៉ាស៊ីនរាប់រយពាន់ក្បាលនៃម៉ាស៊ីនទាំងនោះ ដែលមិនដូចជាចំនួនតូចនោះទេ។ ទាំងក្រុមហ៊ុន Kaspersky និង Symantec និយាយថា ពួកគេបានកំណត់អត្តសញ្ញាណមេរោគនេះ យ៉ាងហោចណាស់រាប់ម៉ឺនករណីដែរ។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Asus និយាយថា ខ្លួនបានចាត់វិធានការដើម្បីធានាថា មេរោគបែបនេះនឹងមិនឆ្លងកាត់ម្តងទៀតទេ រួមទាំង “យន្តការត្រួតពិនិត្យសុវត្ថិភាពច្រើនជាន់ (multiple security verification) ដើម្បីទប់ស្កាត់រាល់ការជ្រៀតជ្រែកចូល” និង “ធ្វើឲ្យប្រសើរឡើងនូវយន្តការ end-to-end encryption” ផងដែរ ។

ក្នុងខណៈពេលនេះដែរ យើងបានធ្វើការអាប់ដេត និងពង្រឹង software architecture រវាង server to end user​ ដើម្បីទប់ស្កាត់ការវាយប្រហារស្រដៀងនេះ មិនឲ្យកើតមានឡើងជាថ្មីទៀតនាពេលអនាគត៕

ប្រភព៖

https://www.asus.com/News/hqfgVUyZ6uyAyJe1

Exit mobile version