Associated Press Twitter Account Hacked!

គណនី Twitter របស់ទីភ្នាក់ងារការសែត Associated Press ត្រូវបានគេ hacked ហើយផ្សាយនូវព័ត៌មានមិនពិតស្តីពី ការផ្ទុះនៅសេតវិមាន ហើយលោកប្រធានាធិបតី Barack Obama ទទួលរងរបួស។ ក្នុងកំឡុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ Twitter បានធ្វើការផ្អាកគណនីនោះជាបណ្តោះអាសន្ន ហើយលោក Julie Pace ប្រធានផ្នែកឆ្លើយឆ្លងសម្រាប់ សេតវិមានសម្រាប់ AP បានធ្វើការប្រកាសនៅឯសេតវិមានថា គណនីរបស់ AP   ត្រូវបានគេលួច។

“លោកប្រធានាធិបតីមិនអីទេ” អ្នកនាំពាក្យ Jay Carney បាននិយាយ។ ខ្ញុំទើបតែនៅជាមួយគាត់។ ហើយបន្ទាប់មកទៀត ខាង AP បាននិយាយថា គណនី twitter @AP ត្រូវបាន hacked ហើយការផ្សាយថាមានការផ្ទុះនៅេសតវិមាន គឺមិនពិតឡើយ។

HackedTwitterAP

Syrian Electronic Army គឺជាអ្នកទទួលខុសត្រូវ ហើយដែលមានផ្សាយថា “Ops! @AP ត្រូវបានគ្រប់គ្រងដោយ Syrian Electronic Army! #SEA #Syria #ByeByeObama”.។ ការពីឆ្នាំទៅ ក្រុម hacker នេះបានធ្វើការគ្រប់គ្រងទៅលើគណនី Twitter និង Facebook នៃបុស្តិ៍ព័ត៌មាន Al Arabiya ហើយផ្សាយព័ត៌មាន មិនពិតស្តីពីរដ្ឋប្រហារ និងផ្ទុះគ្រាប់បែកនៅ Quatar ។

 

Exit mobile version