ISAC Cambodia (InfoSec)
KnowledgeSecurity Tips

Are you a Hacker?

បើសិនជាអ្នកតាំងខ្លួនជា hacker អ្នកត្រូវតែអាននូវអត្ថបទខាងក្រោម ហើយពិនិត្យខ្លួនឯងថា តើអាចសាកសមនឹងប្រើប្រាស់ពាក្យ ⁣Hacker នេះហើយឬនៅ?

១. មិនត្រូវទុកចិត្តទៅលើវិបសាយណា ដែលសុំលុយពីអ្នកសម្រាប់ជាវនូវកម្មវិធីសម្រាប់ ⁣hack (Hacking Softwares) ឬក៏នរណាម្នាក់ដែលអៈអាងថា អាចធ្វើការ hack ចូលទៅកាន់គណនីអ៊ីម៉ែល របស់នរណាម្នាក់ ហើយឲ្យអ្នកបង់ប្រាក់ឲ្យ ។ ចំនុចទាំងអស់នេះគឺសុទ្ធជាការបោកប្រាស់ (scam) មិនបានការឡើយ!

២. មិនមានកម្មវិធីណាដែលធ្វើការ hack ចូលទៅក្នុង Facebook, Google, Yahoo ឬក៏វិបសាយធំៗដទៃទៀតដោយផ្ទាល់នោះឡើយ។ រាល់កម្មវិធីណាដែលអះអាងថា អាចធ្វើការ hack  បាននោះ គឺសុទ្ធតែជាការបោកប្រាស់។ កម្មវិធីទាំងនោះគ្រាន់តែយកលុយរបស់អ្នកតែប៉ុណ្ណោះ ហើយក្នុងករណីអាក្រក់ជាងនេះទៀតនោះ គឺវាមានបង្កប់នូវមេរោគ (trojans) ឬ keyloggers ជាដើម។ ជាលទ្ធផល គណនីរបស់អ្នកអាចនឹងត្រូវ hack នៅពេលដែលអ្នកព្យាយាម hack  អ្នកដទៃ។

៣. ចូរកុំប្រើប្រាស់នូវកម្មវិធី keyloggers ឬក៏ trojans ដែលអ្នករកបានដោយសេរីនៅតាមអ៊ីនធែណែតឲ្យសោះ។ Hackers ទាំងឡាយមិនមែនឡប់សតិនោះទេ។ នៅពេលដែលអ្នកព្យាយាម តំឡើង កម្មវិធីទាំងនោះ អ្នកនឹងត្រូវបាន hacked រួចទៅហើយ មុនពេលដែលអ្នកធ្វើការ hack អ្នកដទៃ។

៤. អ្នកនឹងមិនអាចក្លាយខ្លួនទៅជា hacker  ដ៏ពូកែម្នាក់បានទេ បើសិនជាអ្នកគ្មាននូវចំណេះដឹងខាងសរសេរកម្មវិធី (programming and scripting language)។ នៅពេលដែលអ្នកប្រើប្រាស់ តែកម្មវីធីដែលមានស្រាប់ នោះមុខងាររបស់វាគឺមានព្រំដែនកំណត់តែត្រឹមកម្មវិធីនោះតែប៉ុណ្ណោះ។ នៅពេលដែលអ្នកមិនប្រើប្រាស់ខួរក្បាលរបស់អ្នក ដោយគ្រាន់តែ Copy និង Paste តើអ្នកអាចហៅខ្លួនឯង ថាជា hacker ពូកែម្នាក់ម្តេចនឹងបាន?

៥. បើសិនជាអ្នកគឺជា hacker ពូកែ នោះអ្នកបានក្លាយជាអ្នកពូកែរួចទៅហើយខាងសរសេរកម្មវិធី ពូកែខាងសរសេរ script ពូកែខាងសរសេរបង្កើតវិបសាយ ហើយក៏ជាអ្នកជំនាញខាងសន្តិសុខផងដែរ។ ជាមួយគ្នានេះផងដែរ រាល់  hacker ដែលពូកែ គាត់មានរួចទៅហើយនូវចំណេះជាច្រើននៃភាសាសរសេរកម្មវិធីផ្សេងៗគ្នា ដូចជា XSS (Cross Site Scripting), PHP Injection, SQL Injection, Phishing, Foot Printing, …ល។

ហេតុដូច្នេះ ចូរកុំប៉ាន់ស្មានខុសនូវពាក្យថា ⁣Hacker។ Hacker មិនមែនគ្រាន់តែជាបុគ្គលដែលគ្រាន់តែចេះ hack យកគណនីអុីម៉ែល ឬម៉ាស៊ីនមេប៉ុណ្ណោះទេ ប៉ុន្តែ Hacker ពិតប្រាកដគឺជាបុគ្គលមានចំណេះដឹងពេញខ្លួន ច្រើនជាងអ្នក IT ធម្មតាទាំងឡាយ 🙂 (Computer Genius) ។

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button