ក្រុមហ៊ុន Apple ធ្វើបច្ចុប្បន្នភាពសន្តិសុខ iCloud.com
បន្ទាប់ពីឮព័ត៌មានស្តីពី ការវាយប្រហារទៅលើ iCloud ក្នុងគោលបំណងដើម្បីទាញយកនូវ usernames និង passwords របស់អ្នកប្រើប្រាស់មក ក្រុមហ៊ុន Apple បានចេញផ្សាយនូវការណែនាំភ្លាមៗ ក្នុងគោលបំណងការពារនូវអតិថិជនដែលប្រើប្រាស់សេវា iCloud របស់ខ្លួន នៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Apple បានប្រាប់ឲ្យយើងដឹងថា៖
វិបសាយ iCloud គឺត្រូវបានការពារជាមួយនឹង Digital Certificate (SSL)។ បើសិនជាអ្នក មាននូវការព្រមានស្តីពីវិញ្ញាបណ្ណប័ត្រមិនត្រឹមត្រូវ នៅក្នុង Browsers របស់អ្នកនៅពេលដែលអ្នកចូលទៅកាន់វិបសាយ iCloud.com នោះ អ្នកត្រូវតែមានការប្រុងប្រយ័ត្ន ហើយមិនគួរបន្តទៅមុខទៀតទេ (ចុចបន្តទៀត)។ អ្នកមិនគួរវាយបញ្ចូលនូវ Apple ID ឬ Password ចូលទៅក្នុងវិបសាយ ដែលបង្ហាញនូវការព្រមានស្តីពីវីញ្ញាបណ្ណប័ត្រមិនត្រឹមត្រូវនោះឡើយ។ ដើម្បី ធ្វើការផ្ទៀងផ្ទាត់ ថាតើអ្នកបានភ្ជាប់ទៅកាន់វិបសាយ iCloud ដែលត្រឹមត្រូវនោះ អ្នកអាចធ្វើការត្រួតពិនិត្យទៅលើខ្លឹមសារនៃ digital certificate ដូចមានបង្ហាញខាងក្រោមក្នុង Safari, Chrome និង Firefox។
Safari
វិបសាយ iCloud.com ត្រឹមត្រូវនៅក្នុង Safari វានឹងបង្ហាញដូចខាងក្រោម៖
ចំណែកឯ វិបសាយ iCloud.com ដែលមិនត្រឹមត្រូវ នោះវានឹងបង្ហាញដូចរូបខាងក្រោម៖
Chrome
វិបសាយ iCloud.com ត្រឹមត្រូវនៅក្នុង Chome វានឹងបង្ហាញដូចខាងក្រោម៖
ចំណែកឯ វិបសាយ iCloud.com ដែលមិនត្រឹមត្រូវ នោះវានឹងបង្ហាញដូចរូបខាងក្រោម៖
Firefox
វិបសាយ iCloud.com ត្រឹមត្រូវនៅក្នុង Firefox វានឹងបង្ហាញដូចខាងក្រោម៖
ចំណែកឯ វិបសាយ iCloud.com ដែលមិនត្រឹមត្រូវ នោះវានឹងបង្ហាញដូចរូបខាងក្រោម៖
ព័ត៌មានបន្ថែម៖