បន្ទាប់ពីក្រុមហ៊ុន Facebook និង Twitter ដែលទទួលរងគ្រោះដោយសារការវាយប្រហារ ពីសំណាក់ hackers នៅក្នុងសប្តាហ៍កន្លងទៅនោះ ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុនខ្លួនក៏ទទួលរងគ្រោះផងដែរ។
កាលពីថ្ងៃអង្គារ ម្សិលមិញនេះ Apple បាននិយាយថា មានកុំព្យូ័រមួយចំនួនត្រូវបានឆ្លង ដោយមេរោគ (malware) ដូចគ្នាទៅនឹងមេរោគ ដែលឆ្លងទៅក្នុងប្រព័ន្ធរបស់ Twitter និង Facebook។ ដូចទៅនឹង Facebook ដែរ Apple បាននិយាយថា កុំព្យូទ័ររបស់បុគ្គលិកខ្លួន បានឆ្លងមេរោគនៅពេលដែលពួកគេ ចូលទៅកាន់វិបសាយ សម្រាប់អ្នក អភិវឌ្ឍន៍កម្មវិធី (software developers)។ ទាំងក្រុមហ៊ុន Facebook និង Apple មិនបានប្រាប់ឈ្មោះ Website នោះឡើយ។ ប៉ុន្តែ ដោយផ្នែកទៅលើអ្នក ដែលតាមដានរឿងរបស់ Facebook បានឲ្យដឹងថា វិបសាយនោះគឺ iPhonedevsdk ដែលជាវេទិការឆ្លើយឆ្លង (online forum) សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ហើយបច្ចុប្បន្ននេះ វិបសាយនេះគឺ នៅមានមេរោគនៅឡើយ។ បើសិនជាអ្នកមិនចង់ល្បីដោយសារ Hacker ទេ សូមកុំចូលទៅកាន់ វិបសាយនេះឲ្យសោះ។
ក្រុមហ៊ុន Apple បានបន្ថែមទៀតថា យើងបានរកឃើញនូវចំនួនកុំព្យូទ័រមួយចំនួនក្នុងក្រុមហ៊ុន ដែលត្រូវបានឆ្លង និងបានដាក់ឲ្យវាដាច់ពីបណ្តាញរបស់យើងហើយ។ មិនមានភស្តុតាង ណាមួយដែលថា មានការលួចបានទិន្នន័យពី Apple ឡើយ។ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹង អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរកប្រភពនៃមេរោគ។
នៅក្នុងករណីទាំងបីធំៗនេះ hackers បានវាយប្រហារតាម ចំនុចខ្សោយដែលមានក្នុង Oracle’s Java ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលមុន។
ប្រភព៖ NYTImes