ក្រុម hackers ឥណ្ឌូនេស៊ីបានអះអាងថាខ្លួនបានធ្វើការវាយប្រហារទៅលើិវិបសាយរបស់អូស្ត្រាលីចំនួនច្រើនជា ១០០ ដើម្បីជាការសងសឹកទៅនឹងរបាយការណ៍ថា អូស្ត្រាលីបានធ្វើការស្ទាក់ចាប់យក នូវការទំនាក់ទំនងរបស់ប្រជាជនឥណ្ឌូេនេស៊ី។
ក្រុមដែលតាំងខ្លួនឯងថាជា “Anonymous Indonesia” បានដាក់បង្ហាញនូលតំណរភ្ជាប់ទៅកាន់វិបសាយដែលបាន hacked ប្រមាណជា ២០០ វិបសាយ។ នៅក្នុងវិបសាយមួយបាន សរសេរថា “ចូរប្រាប់ដល់រដ្ឋាភិបាលរបស់អ្នកឲ្យបញ្ឈប់ការលួចយកតាមគ្រប់រូបភាពទាំងអស់ បើមិនអញ្ចឹងទេ ពួកយើងនឹងបំផ្លាញនូវបណ្តាញអិនធឺណែតរបស់អូស្ត្រាលី។
កាលពីសប្តាហ៍មុននេះ Fairfax បានបញ្ចេញព័ត៌មានពីអតីតអ្នកមន្រ្តីចារកម្មថា ស្ថានទូតអូស្ត្រាលីនៅទីក្រុងហ្សាកាតា បានដើរតួយ៉ាងសំខាន់លួចស្តាប់ព័ត៌មានទាក់ទងនឹង នយោបាយ ការទូត និងសេដ្ឋកិច្ច។ បន្ទាប់មក Faifax បានបញ្ចេញទៀតថា Australia electronic Spy agency បានលួចចាប់យកទំនាក់ទំនងរបស់ទាហានជើងទឹក និងយោធា តាមរយៈទីតាំងលួចស្តាប់ សម្ងាត់ដែលដាក់នៅកោះឆ្ងាយ (remote Cocos Islands)។
ព័ត៌មានបន្ថែម៖