Anonymous Cambodia will work at Ministry of Interior

អ្នកវាយប្រហារអនាមិកកម្ពុជានឹងបម្រើការនៅក្រសួងមហាផ្ទៃ

បើតាមព័ត៌មានពីវិបសាយភ្នំពេញបិុស្ត៍បានឲ្យដឹងថា និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ២​នាក់ ដែល​ត្រូវ​តុលាការ​សម្រេច​អនុវត្ត​ទោស​ត្រឹម​តែ ៥ ខែ ២០ ថ្ងៃ​ក្នុង​ទោស​ជាប់​ឃុំ ២​ឆ្នាំ នៅ​ក្នុង​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចូល​បំផ្លាញ​ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ក្នុង ខែ​មេសា ក៏​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​នាយកដ្ឋាន​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ ផង​ដែរ។

លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​មាន​ឈ្មោះ ទី១- ឈ្មោះ ប៊ុន ឃីង​មង្គលបញ្ញា ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង ទី២- ឈ្មោះ ជូ សុងហេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ ទី៣ ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ ស៊ីតិច។ ពួក​គេ​ត្រូវ​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល ២​ឆ្នាំ តែ​អនុវត្ត​ទោស​ម្នាក់​ត្រឹម​តែ ៥ ខែ​និង ២០ ថ្ងៃ​ដោយ​ព្យួរ​ទោស​នៅសល់។ ក្រៅ​ពី​នោះ​តុលាការ​ក៏​បង្គាប់​ឲ្យ​ពួក​គេ​ទាំង ២​នាក់ ចូល​ធ្វើ​ការ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ ផ្នែក​ព័ត៌មាន​វិទ្យា​ផង​ដែរ បន្ទាប់​ពី​បំពេញ​ការ​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​រួច តែ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តំណាង​អយ្យការ។

ខាងក្រោមនេះគឺជាអត្ថបទទាំងស្រុងពីវិបសាយ Phnom Penh Post Khmer:

Exit mobile version