Anonymous Cambodia Declare Battle by attacking every Sunday

ក្រុម Anonmymous ធ្វើការប្រកាសចេញច្បាំងដោយបានជ្រៀតចូលទៅក្នុងវិបសាយរបស់ Sunrise Informatics Center ដោយសរសេរពាក្យពេចន៍ ដូចខាងក្រោម៖

ដីការចេញច្បាំង

Greetings from blackcyber, we are Anonymous Cambodia.សូមអញ្ជើញ ចេកចៀន.ចៅកំសត់.PSM.ពងមាន់អាំង ដើម្បីចូលរួមពិភាក្សា (Chat) តាម IRC ជាមួយសមាជិករបស់ Anonymous នៅក្រៅប្រទេសក្នុង https://webchat.anonops.com – Channel #OpCambodiaFreedom បើមិនអាចចូលរួមសំណេះសំណាលបាន ឬរួមធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាល CPP ជាមួយAnonymous Cambodia ក៏មិនអីដែរព្រោះអ្នករាល់គ្នាមានសិទ្ធិ Support យើង តាមរបៀបផ្សេង។

នៅក្នុងនោះផងដែរ លោក CEH ម្ចាស់គេហទំព័រ khmercyber.org និងលោករិទ្ធិម្ចាស់គេហទំព័រ secudemy.com ដែលធ្វើការនៅ NIDA នោះ មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុង Chat ទេ បើមិនដូច្នោះទេ នឹងត្រូវចាត់វិធានការដេញចេញភ្លាម ។

គួរកត់សំគាល់ថា គេហទំព័ររបស់មជ្ឈមណ្ឌល Sunrise ត្រូវបានវាយប្រហារដោយ Khmer Hacker ពីរនាក់រួចមកហើយគឺដោយ PSM និង ពងមាន់អាំង។ យើងមិនដឹងទេថា ម្ចាស់គេហទំព័រ Sunrise បានដឹងទេថា គេប្រើប្រាស់វិបសាយរបស់ខ្លួនធ្វើជាទីកន្លែងប្រកាសធ្វើសង្រ្គាម?។

ខាងក្រោមនេះគឺជាផ្ទាំង Screen ដែលថតនៅក្នុងវិបសាយ Sunrise

ខាងក្រោមនេះគឺជាផ្ទាំង Screen ដែលថតចេញពីក្នុងទំព័រហ្វេកប៊ុករបស់ Anonymous Cambodia

Exit mobile version