ប៉ូលីសថៃបានចាប់ខ្លួន Algerian Hacker ម្នាក់ ដែលជាជន FBI សហរដ្ឋអាមេរិចស្វែង រកចាប់ខ្លួន ជាប់ចោទពីបទប្រព្រឹត្តបទល្មើស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា បានលុយរាប់លានដុល្លា។ Hamza Bendelladi មានអាយុ ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ នៅពេលដែលព្យាយាម ប្តូរជើងហោះហើរ តាមរយៈព្រលានយន្តហោះ សុវណ្ណភូមិ ចេញមកពីម៉ាឡេស៊ី។
ប៉ូលីសបានរឹបអូសយក កុំព្យូទ័រ laptops ពីរគ្រឿង tablet មួយគ្រឿង ទូរស័ព្ទ satellite មួយ និង external hard drives មួយចំនួន ដែលក្នុងនោះ satellite phone និង notebook computer គឺជាឧបករណ៍ចំបងរបស់គាត់។
Bendelladj បញ្ជប់ការសិក្សាក្នុងជំនាញវិទ្យាសាស្រ្តកុំព្យូទ័រពី Aleria ក្នុងឆ្នាំ២០០៨ ជាប់ចោទថាបាន វាយប្រហារចូល (hacked) គណនីឯកជននៅក្នុងធនាគារនិងក្រុមហ៊ុនហិរញ្ញវត្ថុ ចំនួន ២១៧ ជុំវិញពិភពលោក។ ក្នុងតែមួយចរន្តចលនការ (transaction) គាត់អាចរកប្រាក់បានពី ១០ ទៅ ២០ លានដុល្លា នេះបើតាមការ អៈអាងរបស់ប៉ូលីសឈ្មោះ Phanu។ គាត់បានធ្វើដំណើរ ជុំវិញពិភពលោក ដោយទិញសំបុត្រ first class និងរស់នៅបែបទាន់សម័យ។