ALERT! Global ransomware attack again by Petya

ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកកំពុងតែរាយការណ៍អំពីការរងគ្រោះនៃមេរោគចាប់ជំរិត។ ក្រុមហ៊ុននៅអង់គ្លេស នៅអ៊ុយក្រែន និងនៅក្នុងរោងចក្រនុយក្លេអ៊ែរ​ Chernobyl ត្រូវបានទទួលរងគ្រោះដោយមេរោគមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា រដ្ឋាភិបាលបាននឹងកំពុងធ្វើការសើុបអង្កេតទៅលើបញ្ហានេះ ហើយរដ្ឋាភិបាលអាមេរិកនឹងរកឲ្យឃើញអ្នកនៅពីក្រោយបញ្ហានេះ។ អ្នកជំនាញបានរំលឹកប្រាប់ទៅដល់ជនរងគ្រោះថាមិនឲ្យបង់ប្រាក់លោះឡើយ ដោយបញ្ជាក់ថាមិនមានការធានានោះឡើយថាអ្នកនឹងទទួលបានឯកសារទាំងអស់នោះមកវិញ។

ចំណែកឯខាងប៉ូលីសអន្តរជាតិ Interpol  បាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងបញ្ហានេះ ហើយនឹងធ្វើការជាមួយប្រទេសជាសមាជិក។

វាបានបង្ហាញខ្លួននៅប៉ុន្មានសប្តាហ៍ក្រោយនៃមេរោគចាប់ជំរិត​ WannaCry​ ដែលបានប៉ៈពាល់ទៅដល់ប្រទេសជាង ១៥០ នៅជុំវិញពិភពលោក។

អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជឿជាក់ថា​ ការវាយប្រហារនៃមេរោគ WannaCry គឺមានប្រភពមកពី​ North Korea  ប៉ុន្តែការវាយប្រហារកាលពីម្សិលមិញនេះគឺមិនទាន់មានការប្រាកដថានរណាជាអ្នកទទួលខុសត្រូវឡើយ។

ប្រទេសជាច្រើនបាននឹងកំពុងទទួលរងគ្រោះ​មាន អ៊ុយក្រែន រុស្សី អាមេរិក អេស្ប៉ាញ បារាំង ។ល។​

មេរោគប្រភេទថ្មីនេះត្រូវបានគេស្គាល់ថា​ “Petya”​ ដែលកំពុងតែរីករាលដាលយ៉ាងលឿននៅជុំវិញពិភពលោក។ វារីករាលដាលដោយប្រើប្រាស់ចំនុចខ្សោយនៅក្នុង​ Microsoft Windows ហើយវាគឺជាចំនុចខ្សោយតែមួយនៃការវាយប្រហារដោយមេរោគ WannaCry

បើតាមការចេញផ្សាយព័ត៌មានរបស់ការិយាល័យ CamCERT បានឲ្យដឹងថា Petya គឺជាមេរោគដែលមានលក្ខណៈគ្រោះថ្នាក់ខ្លំាងជាងមេរោគ WannaCry ទៅទៀត ដោយវានឹងធ្វើកូដនីយកម្ម​ (encrypted)  ទៅលើ​ Master File Tree (MFT) នៃ​ NTFS partitions  និងធ្វើការបញ្ចូលកម្មវិធីបញ្ជាន់ទៅលើ Master Boot Record (MBR) ដើម្បីធ្វើការបង្ហាញនូវសាររៀបរាប់អំពីការចាប់ជំរិត ដែលធ្វើឲ្យកុំព្យូទ័ររបស់អ្នកមិនអាចបើកដំណើរបានឡើយ​ ។  ជំនាន់ថ្មីនៃមេរោគ Petya នេះវាមាននូវមុខងារស្រដៀងគ្នាទៅនឹងមេរោគ​ WannyCry  ដែលវាយប្រហារទៅលើ​ SMB​។

មេរោគ​ Petya នេះ​រីករាលដាលតាមរយៈ​ SPAM Email ជាមួយនឹងឯកសារភ្ជាប់ជាប្រភេទ office document ។ នៅពេលដែលអ្នកប្រើប្រាស់បើកឯកសារដែលភ្ជាប់មកជាមួយនេះ វានឹងធ្វើការទាញយករួចដំណើរការមេរោគ​ Petya រួចចំលងខ្លួនវាទៅកាន់កុំព្យូទ័រដទៃទៀត។

ប្រព័ន្ធដែលប៉ៈពាល់

ខាងក្រោមនេះគឺជាប្រព័ន្ធប្រតិបត្តិការវីនដូរដែលកំពុងតែសង្ស័យថាអាចទទួលរងការវាយប្រហារ

•Windows 10
•Windows RT 8.1
•Windows 8.1
•Windows 7
•Windows XP
•Windows Vista
•Windows Server 2016
•Windows Server 2012 and Window Server 2012 R2
•Window Server 2008 and Windows Server 2008 R2

ប្រភព៖

CamSA17-08: ALERT! ការរីករាលនៃមេរោគចាប់ជំរិត​ Petya

 

 

Exit mobile version