កាលពីវេលាយប់មិញ (ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥) វេបសាយរបស់ក្រុមហ៊ុន AEON Microfinance (Cambodia) Co., Ltd. (www.aeon.com.kh) ត្រូវបានទទួលរងការវាយប្រហារ។ នៅក្នុងទំព័រមុខរបស់វិបសាយ នាវេលាព្រឹកថ្ងៃអាទិត្យនេះ នៅតែបង្ហាញពាក្យថា “Hacked By Harith101 i-HexTrojanCr3W” ។
វេបសាយនេះគឺជារបស់ក្រុមហ៊ុន AEON សម្រាប់ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួន ក្នុងការទិញផលិតផល ឬសេវាកម្មផ្សេងៗដោយបង់រំលោះ។