A DDoS in Asia Pacific on Telegram Server

មានការវាយប្រហារ ​DDoS ទៅលើម៉ាសីុនមេរបស់កម្មវិធី Telegram ប្រចាំតំបន់អាសីុបា៉សីុភិច

ក្នុងករណីដែលអ្នកមិនបានតាមដានព័ត៌មាននៅតាម ​Twitter, ម៉ាស៊ីនមេរបស់កម្មវិធី ​Telegram ប្រចាំតំបន់អាស៊ីប៉ាស៊ីភិចត្រូវបានទទួលរងការវាយប្រហារ DDoS តាំងពីថ្ងៃសុក្រសប្តាហ៍មុន។

នេះមានន័យថា បើសិនជាអ្នករស់នៅក្នុងតំបន់ South East Asia, Oceania, Australia ឬក៏ផ្នែកខ្លះនៃប្រទេស India អ្នកនឹងជួបនូវបញ្ហាលំបាក ក្នុងការភ្ជាប់កម្មវិធី Telegram កាលពីចុងសប្តាហ៍មុន

តើ ​Telegram ប៉ៈពាល់ដល់អ្វីខ្លះ?

Telegram ទទួលរងការវាយប្រហារជាមួយនឹងទំហំចរាចរទិន្នន័យ ​(junk traffic) ប្រមាណជា 200Gbps ដែលប៉ាន់ស្មានទៅប្រមាណជា មនុស្ស 200 billion នាក់សម្រុកចូលទៅកាន់ទីតាំងអ្នករៀងរាល់វិនាទី។ វាមានទម្រង់ជាការវាយប្រហារ DDoS បែបថ្មីមួយ ដែលត្រូវបានស្គាល់ថា Tsunami SYN flood ប៉ុន្តែអ្នកវាយប្រហារបានបង្ហាញនូវភាពបត់បែននៅក្នុងវិធីសាស្ត្ររបស់ខ្លួន ហើយធ្វើការផ្លាស់ប្តូរយ៉ាងរហ័ស។

ចរាចរទិន្នន័យដែលមិនបានការទាំងនោះ (garbage traffic) ចេញមកពីមាស៊ីនមេជាច្រើនពាន់គ្រឿងនៅជុំវិញពិភពលោក ដែលកត់សំគាល់មកពី LeaseWeb B.V., Hetzner Online AG, PlusServer AG, NFOrce Entertainment BV, Amazon and Comcast networks.

តើនរណានៅពីក្រោយការវាយប្រហារនេះ?

ការវាយប្រហារបែប DDoS គឺជាបទឧក្រិដ្ឋនៅក្នុងប្រទេសភាគច្រើន ហើយធ្វើឲ្យក្រុមហ៊ុនបាត់បង់នូវកេរ្តិ៍ឈ្មោះ ហេតុដូច្នេះហើយ បានជាអ្នកវាយប្រហារតែងតែ ធ្វើការលាក់នូវដានរបស់ខ្លួនឲ្យបានល្អតាមតែខ្លួនអាចធ្វើបាន។ វាអាចមកពីរដ្ឋាភិបាលមិនពេញចិត្តនឹង ​Telegram ប៉ុន្តែមើលទៅទំនងជាមកពីការមិនពេញចិត្តនៃ ដៃគូប្រកួតប្រជែងច្រើនជាង។

មកដល់ពេលនេះ យើងដឹងថា ការវាយប្រហារគឺត្រូវបានធ្វើឡើងចេញពី East Asia ។ យើងសង្កេតឃើញថា មានការកើតឡើងនូវការចុះឈ្មោះមកពី South Korea នៅក្នុងពីរសប្តាហ៍មុននេះ។ ពេលចុងក្រោយដែលយើងទទួលរងការវាយប្រហារ DDoS គឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលមាន ការបែកធ្លាយនូវករណីឯកជនភាពនៅក្នុង ​South Korea (ហើយយើងទទួលបានការចុះឈ្មោះជាច្រើនផងដែរក្នុងពេលនោះ មកពី South Korea)។

យើងក៏ដឹងព័ត៌មានដែរថា មានក្រុមហ៊ុនមួយចំនួនមិនពេញចិត្តនូវសេវាកម្មថ្មីរបស់យើងដែលអនុញ្ញាតឲ្យ វិចិត្រករទាំងអស់ធ្វើការបង្កើតនូវ រូបភាព stickers ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់។ ក្រោយរយៈពេល ២សប្តាហ៍បន្ទាប់ពីដំណើរការនូវសេវាកម្មថ្មីនេះ ម៉ាសីុនមេ Telegram ត្រូវបានទទួលរងការវាយប្រហារ DDOs ដែលប៉ៈពាល់តែតំបន់ Asia Pacific ប៉ុណ្ណោះ។

ប្រភព៖ https://telegram.org/blog/ddos

Exit mobile version