7 safety tips from hackers

វាគឺជាការងាយក្នុងការទទួលរងគ្រោះដោយការហេគពីអ្នកដទៃ ហើយវាក៏អាចកើតមានឡើងចំពោះអ្នកផងដែរ។ សូមធ្វើការតាមការណែនាំដូចខាងក្រោម ដែលវាអាចជួយអ្នកភាគច្រើនផងដែរ ដើម្បីទទួលបានសុវត្ថិភាពក្នុងការប្រើប្រាស់អិុនធឺណិត។

១. បិទចោលនូវ WiFi និង Bluetooth នៅក្នុងស្មាតហ្វូនអ្នក

ការដែលបើក WiFi និង Bluetooth ឲ្យដំណើរគ្រប់ពេលវេលា គឺមានលក្ខណៈងាយស្រួលដល់អ្នកវាយប្រហារដើម្បីជ្រៀតចូលទៅកាន់ទូរស័ព្ទរបស់អ្នក។ នៅពេលដែលអ្នកបើក Wi-Fi និង Bluetooth អ្នកវាយប្រហារអាចដឹងនូវបណ្តាញអ្វីដែលអ្នកបានភ្ជាប់ទៅកាន់កាលពីពេលមុន រួចធ្វើការបន្លំវា ដែលជាេហតុ ធ្វើឲ្យទូរស័ព្ទរបស់អ្នកភ្ជាប់ទៅកាន់ WiFi ឬ Bluetooth ដែលអ្នកវាយប្រហារធ្វើការរៀបចំរួចជាស្រេច។

នៅពេលដែលធ្វើការភ្ជាប់ទៅកាន់ទូរសព័្ទរបស់អ្នកបានជោគជ័យហើយនោះ អ្នកវាយប្រហារអាចធ្វើការបញ្ចូលមេរោគ, លួចទិន្នន័យ ឬចារកម្មទៅលើអ្នក ដែលអ្នកមិនចាប់អារម្មណ៍អ្វីទាំងអស់។ ហេតុដូច្នេះហើយ សូមធ្វើការបិទ WiFi និង Bluetooth នៅពេលដែលអ្នកមិនប្រើប្រាស់។

២. ប្រើប្រាស់វិធីសាស្ត្រ Two-Step Authentication

ក្នុងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ពាក្យសម្ងាត់តែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ ។ អ្នកផ្តល់សេវាកម្មអីុម៉ែល និងព័ត៌មានសង្គមជាច្រើនបានផ្តល់នូវស្រទាប់ការពារ មួយជាន់ទៀត គឺ two-step authentication (សម្រាប់ការផ្ទៀងផ្ទាត់ពីរជាន់)។

ជាឧទាហរណ៍ នៅពេលដែលអ្នកបង្កើត Two-step authentication ជាមួយនឹង Google, Twitter, និង LinkedIn នោះអ្នកនឹងត្រូវបានសាកសួរឲ្យដាក់នូវកូដសំខាន់មួយទៀត រៀងរាល់ពេលដែលអ្នកធ្វើការ log-in។ អ្នកនឹងទទួលបានលេខកូដមួយទៀតតាមរយៈ text mesage ។

វាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការការពារពីអ្នកវាយប្រហារ។ បើសិនជាមាននណាម្នាក់មានពាក្យសម្ងាត់អ្នក ពួកគេនៅតែត្រូវការទូរស័ព្ទអ្នកមួយទៀត ដែលវាគឺជាលក្ខខណ្ឌមិនទំនងនឹងកើតឡើងឡើយ។

៣. បង្កើតយុទ្ធសាស្ត្រដើម្បីបង្កើតពាក្យសម្ងាត់ងាយស្រួលចងចាំ

សម្រាប់វេបសាយមួយចំនួនដែលមានព័ត៌មានសំខាន់ៗបំផុត (ដូចជាវេបសាយ email, bank) អ្នកត្រូវបង្កើតនូវ passphrases ដែលមានប្រវែងតួអក្សរវែង ឧទាហរណ៍ដូចជា +hisPl@tinumDr@gonBreathesF1re ជាដើម។

សម្រាប់វេបសាយដទៃទៀត អ្នកអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (password manager)។ កម្មវិធីរបៀបនេះគឺធ្វើការរក្សាទុកនូវរាល់ពាក្យសម្ងាត់ របស់អ្នកទាំងអស់ ហេតុដូច្នេះអ្នកអាចបង្កើតពាក្យសម្ងាត់ផ្សេងៗគ្នា ហើយអ្នកមិនចាំបាច់ធ្វើការចងចាំវាឡើយ។ ប៉ុន្តែសូមប្រើប្រាស់តែកម្មវិធីណាដែលធ្វើការ encrypts ពាក្យសម្ងាត់ទាំងនោះនៅក្នុងឧបករណ៍របស់អ្នកតែប៉ុណ្ណោះ។

កម្មវិធី LastPass និង Password Safe គឺត្រូវបានគេនិយមប្រើប្រាស់បំផុត ហើយវាបានធ្វើការ encrypts ពាក្យសម្ងាត់របស់អ្នក។ សូមធ្វើការផ្លាស់ប្តូរ ពាក្យសម្ងាត់របស់អ្នកឲ្យបានច្រើនដងក្នុងមួយឆ្នាំ ។

៤. សូមប្រើប្រាស់ HTTPS នៅគ្រប់វិបសាយ

តំឡើងកម្មវិធី ​HTTPS Everywhere tool ដែលអភិវឌ្ឍដោយមូលនិធី pro-privacy Electronic Frontier Foundation។ វាធ្វើការ encrypts នូរវាល់ព័ត៌មានដែល browser ធ្វើការបញ្ជូនរវាងកុំព្យូទ័រ និងវេបសាយ។ បើសិនជាអ្នកឃើញតែ HTTP នៅក្នុង address bar នោះអាចមាននណាម្នាក់ដែលអាចធ្វើការចាប់យកព័ត៌មាននៅក្នុងនោះបាន។

៥. រៀបចំ WiFi នៅផ្ទះរបស់អ្នក

ជំហានពីរយ៉ាងដ៏សំខាន់ក្នុងការរៀបចំតំឡើង WiFi នៅផ្ទះរបស់អ្នក។ ទី១ គឺការដាក់នូវពាក្យសម្ងាត់ សូមកុំទុកនូវពាក្យសម្ងាត់ដែលភ្ជាប់មកជាមួយឧបករណ៍ស្រាប់ (default password)។ ទី២ សូមធ្វើការជ្រើសរើសយកប្រភេទនៃការ encryption WPA-2។ ភាគច្រើនឧបករណ៍ជ្រើសរើសយកនូវ WEP (Wired Equivalent Privacy) ឬក៏ WPA (Wireless Protected Access) ជា default។

៦. មិនត្រូវធ្វើការ hide នូវ WiFi នៅផ្ទៈរបស់អ្នកឡើយ

​នៅពេលដែល ​WiFi Router របស់អ្នកសួរថា “Hide the SSID?” ហើយបើសិនជាអ្នកឆ្លើយថា YES នោះឧបករណ៍របស់អ្នកនឹងធ្វើការ “actively scan” សម្រាប់បណ្តាញដែលអ្នកព្យាយាមធ្វើការ hide គ្រប់ពេលវេលាទាំងអស់។

៧. គិតពីរដងមុនពេលដែលទិញឧបករណ៍ដែលមានភ្ជាប់ទៅកាន់អិុនធឺណិត

តើអ្នកពិតជាត្រូវការនូវ “ទូរទឹកកក ឬឧបករណ៍ចំអិនអាហារ ដែលឆ្លាតវៃឬទេ?” ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បាននឹងកំពុងប្រញាប់ប្រញាល់ក្នុងការបញ្ចូលអិុនធឺណិត ទៅកាន់អ្វីៗទាំងអស់ ហើយចំពោះផលិតផលនាដែលមានមុខងារល្អ នឹងទទួលបានការចាប់អារម្មណ៍ខ្ពស់។

ប្រភព៖ http://money.cnn.com/

Exit mobile version