7 easy steps a teen used to hack the director of the CIA

កាលពីថ្ងៃអាទិត្យមុននោះ ការសែត New York Post បានរាយការណ៍ថា យុវជនជាហេគឃ័រម្នាក់បានធានាអៈអាងថា បានចូលទៅកាន់គណនីផ្ទាល់ខ្លួន របស់នាយក CIA លោក ​John Brennan ។

ហេគឃ័រ និងក្រុមរបស់គាត់បានធ្វើការបង្ហោះនូវឯកសារអនឡាញ ដោយរួមមាននូវបញ្ជីអាស័យដ្ឋានអីុមែ៉លដែលយកចេញពី Contact file របស់លោកលោក Brennan។ ក្រុមហេគឃ័រទាំងនោះក៏បាននិយាយដែលថា ពួកខ្លួនបានយកនូវឯកសារផ្សេងៗទៀត ដូចជាលិខិតមកពីព្រឹទ្ធសភាសាកសួរទៅដល់ CIA ដើម្បីបញ្ឈប់នូវការប្រើប្រាស់ “harsh interrogation techniques” (basically, torture), និងឯកសារជាលក្ខណៈតារាង spreadsheet ដែលមានឈ្មោះ និងលេខ social security នៃមន្ត្រីចារកិច្ចមួយចំនួនរបស់អាមេរិកផងដែរ, នេះបើតាមការបញ្ជាក់របស់ Wired

ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះគឺមិនត្រឹមតែឯកសារទាំងនោះទេ វាគឺជាវិធីសាស្រ្តងាយៗដែលហេគឃ័របានប្រើប្រាស់។ ហេគឃ័របានធ្វើការរៀបរាប់នូវ ដំណើរការទៅកាន់ Wired ដែលវាបង្ហាញនូវវិធីសាស្ត្រងាយៗនៃការធ្វើ social engineering ។ ខាងក្រោមនេះ គឺជាជំហាននៃការហេគឃ័រ ៖

1. គាត់ធ្វើការស្រាវជ្រាវទៅលើ លេខទូរស័ព្ទរបស់លោក Brennan ដែលប្រាប់ដល់ហេគឃ័រថា ​Brennan ប្រើប្រាស់ Verizon។
2. ហេគឃ័រ (ឬក៏នណាម្នាក់នៅក្នុងក្រុមគាត់) បានតាំងខ្លួនធ្វើជាអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Verizon ហើយបានធ្វើការទូរស័ព្ទទៅកាន់ក្រុមហ៊ុន Verizon ដើម្បីសាកសួរនូវព័ត៌មានលំអិតអំពីគណនីរបស់លោក ​Brennan ដោយយកលេសថា “កម្មវិធីរបស់ខ្លួនមិនដំណើរការ” ។
3. ពេលនោះក្រុមហ៊ុន Verizon បានសាកសួរអំពី “Vcode” ដែលជាកូដមួយ ក្រុមហ៊ុន Verizon បានផ្តល់ឲ្យបុគ្គលិកនិមួយៗរបស់ខ្លួន។ ហេគឃ័រ បានផ្តល់ឲ្យនូវកូដក្លែងក្លាយ
4. ក្រុមហ៊ុន Verizon បានផ្តល់ឲ្យហេគឃ័រនូវព័ត៌មានដូចតទៅ៖ Brennan’s “លេខកូដ ៤ខ្ទង់, លេខទូរស័ព្ទដែលភ្ជាប់ជាមួយគណនីអីុម៉ែល, អាស័យដ្ឋានអីុមែ៉ល AOL, ហើយនឹងលេខ ៤ខ្ទង់ចុងក្រោយនៃកាដធនាគាររបស់គាត់ ។ ”
5. បន្ទាប់មកហេគឃ័រ បានទូរស័ព្ទទៅ AOL (ដោយតាំងខ្លួនជាលោក Brennan) ហើយនិយាយថា ខ្លួនមិនអាចចូលទៅកាន់គណនីអីុម៉ែលរបស់ខ្លួន
6. ក្រុមហ៊ុន AOL បានសាកសួរនូវ security questions មានដូចជាលេខកូដ៤ខ្ទង់ចុងក្រោយនៃកាដធនាគារ ។ ហេគឃ័របានឆ្លើយសំណួរដែលគាត់ទទួលបានពីក្រុមហ៊ុន Verizon
7. AOL បន្ទាប់មកធ្វើការ reset the password
8. ក្នុងពេលនេះគឺ ហេគឃ័របានធ្វើការចូលទៅកាន់គណនីអីុម៉ែល AOL របស់លោក Brennan ។ ដោយសារតែលោក Brennan បានធ្វើការបញ្ជូននូវសារអីុម៉ែលការងាររដ្ឋរបស់ខ្លួនទៅកាន់ AOL អីុម៉ែល នោះព័ត៌មានជាច្រើនគឺទទួលបាន។

បន្ទាប់ពីធ្វើការវាយប្រហារជាជំហានដំបូងមក ហេគឃ័របានធ្វើការប្រទាញប្រទង់គ្នាជាមួយលោក Brennan ដើម្បីធ្វើការគ្រប់គ្រងទៅលើគណនីមួយនោះ នៅត្រង់ចំណុច “password reset” ហើយចុងក្រោយបំផុតនោះ គឺត្រូវតែនិយាយជាមួយនឹងលោកនាយក CIA តាមរយៈទូរស័ព្ទ។

នៅពេលដែលធ្វើការពិភាក្សាអំពីលទ្ធផលនែការបង់ប្រាក់ ហេគឃ័របានអៈអាងថា លោក ​Brennan បាននិយាយថា “How much do you really want?” ហើយហេគឃ័របានធ្វើការឆ្លើយតបថា “We just want Palestine to be free and for you to stop killing innocent people,” នេះបើតាម Wired.

ប្រភព៖

http://www.businessinsider.com/how-cia-director-john-brennan-was-hacked-by-a-teen-2015-10

Exit mobile version