សញ្ញាណថ្មីនៃ 5G Core Network

សញ្ញាណថ្មីនៃ 5G Core Network

5G Core នឹងឋិតនៅក្នុងមជ្ឈដ្ឋានមូយដែលផ្អែកលើ cloud (cloud native), ជាមួយនឹងមុខងារបណ្តាញនិម្មិត (NFV), ផ្អែកលើសុសវែរ (SDN), ការសម្របសម្រួល (orchestration) ដ៏រស់រវើកនៃធនធានបណ្តាញ, និងស្ថាបត្យកម្មមួយជាម៉ូឌុលៗ។ នោះគឺជាស្ថាបត្យកម្មផ្អែកលើសេវាកម្ម (Service-Based Architectures, SBA) សំរាប់ប្រព័ន្ធ 5G ដែលត្រូវបានធ្វើអោយទៅជាស្តង់ដារដោយ 3GPP, ដែលមាននៅក្នុងឯកសារតម្រូវការបច្ចេកទេស (Technical Specification) TS 23.501។ ក្នុងស្ថាបត្យកម្មថ្មីនេះ ការទាក់ទងគ្នាទៅវិញទៅមករវាងបណ្តាមុខងារបណ្តាញ (network functions) ទាំងនេះត្រូវបានពណ៌នាតាមមធ្យោបាយពីរ។ 

https://www.youtube.com/watch?v=_4fFTV8lpfQ

ការពណ៌នាតាមរយះសេវាកម្ម (service-based representation), ជាទីដែល network functions ទាំងឡាយ (ដូចជា AMF) ដែលថិតនៅក្នុង control plane នឹងផ្តល់ឱកាស់អោយ network functions ទាំងឡាយដែលបានអនុញ្ញាត្តិដ៏ទៃៗទៀតអាចចូលទៅកាន់សេវាកម្មរបស់ខ្លួនបាន។

ការពណ៌នាតាមរយះចំនុចយោង (reference point representation) បង្ហាញនូវការទាក់ទងគ្នាទៅវិញទៅមកដែលកើតមានឡើងរវាងសេវាកម្ម NF services ទាំងឡាយនៅក្នុង network functions នេះត្រូវបានពណ៌នាដោយចំនុចយោង reference point ជា point-to-point link (ដូចជា N11) រវាងមុខងារបណ្តាញពីរ (ដូចជា AMF និង SMF)។

——
-Network Function: A 3GPP adopted or 3GPP defined processing function in a network, which has defined functional behaviour and 3GPP defined interfaces.

-Network Slice: A logical network that provides specific network capabilities and network characteristics.
————————————————————————-

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version