5 Tips to get Website Security

អ្នកប្រហែលជាបានបញ្ចូលនូវកម្មវិធីសម្រាប់ការពារសុវត្ថិភាព/សន្តិសុខនៅក្នុងកុំព្យូទ័រអ្នក ដើម្បីជួយអ្នកការពារកុំព្យូទ័រពីការគំរាមគំហែងនានា។ ប៉ុន្តែ តើអ្នកធ្លាប់គិតក្នុងការជួយការពារទៅដល់វេបសាយរបស់អង្គភាព និងព័ត៌មានដែលបានរក្សាទុកនៅលើអ៊ិនធឺណិតទេ?

សូមធ្វើតាមការណែនាំ ៥ចំនុចដូចខាងក្រោម ដើម្បីជួយធ្វើឲ្យវេបសាយរបស់អ្នកមានសុវត្ថិភាពខ្លាំងមួយកម្រិតទៀត។

១. រៀបចំនូវការការពារជាមុន

សន្តិសុខគីឺជាយុទ្ធសាស្ត្រទប់ស្កាត់ជាមុន មិនមែនជាយុទ្ធឆ្លើយតបពេលមានបញ្ហានោះទេ។ រាល់សេវាកម្មសន្តិសុខណាមួយក៏ដោយ យកល្អគឺដាក់វាឲ្យបានឆាប់ កាន់តែល្អ ដូចដែលអ្នកធ្លាប់និយាយថា “វាប្រសើរក្នុងការការពារ ជាជាងនិយាយថា សុំទោស!”។ ការដែលយើងបានតៀមលក្ខណៈរួចរាល់ជាមុនទប់ទល់នឹងការវាយប្រហារ គឺយើងអាចមានការស្ងប់ចិត្តថា ព័ត៌មានរបស់យើងអាចការពារបានល្អ។

២. ចូរប្រើប្រាស់នូវ Web Application Firewall (WAF)

OSI layer 7 គឺជាផ្នែកដ៏តូចមួយនៃហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតដែលស្ថិតនៅជិតបំផុតជាមួយនឹងអ្នកប្រើប្រាស់។ ទោះបីជាវាគឺជាទីតាំងសំខាន់មួយដែលទាមទារឲ្យមានការការពារសន្តិសុខ ជាទូទៅវាត្រូវបានគេមើលរំលង។ WAF គឺជាមធ្យោបាយមួយក្នុងការទប់ទល់ជាមួយនឹងចំនុចខ្សោយជាច្រើនដែលមាននៅក្នុង ប្រព័ន្ធ។ មាននូវសេវាកម្ម WAF ជាច្រើនសម្រាប់ក្រុមហ៊ុនគ្រប់សណ្ឋាន ដែលអ្នកអាចជាវសេវាកម្មនេះបានតាមរយៈអនឡាញ (ឧ. CloudFlare) ។

៣. ជម្រុញឲ្យមានការអនុវត្តផ្នែកសន្តិសុខ

ប្រព័ន្ធសន្តិសុខដែលល្អគឺវាអាស្រ័យទៅលើអ្នកប្រើប្រាស់វាផងដែរ។ រាល់ផលិតផលសន្តិសុខទាំងអស់នៅក្នុងពិភពលោកនេះគឺមិនអាចការពារអ្នកបានឡើយ បើសិនជាព័ត៌មាន login របស់អ្នកត្រូវបានប្រើប្រាស់នូវពាក្យសម្ងាត់ដែលខ្សោយ។ ការប្រើប្រាស់ពាក្យសម្ងាត់ដូចគ្នាគ្រប់ទីកន្លែង ការប្រើប្រាស់ឈ្មោះ និងពាក្យសម្ងាត់ដូចគ្នា គឺជាបញ្ហាដែលអ្នកប្រើប្រាស់ភាគច្រើននៅតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ ចូរកុំក្លាយទៅជាបុគ្គលដែលសរសេរឈ្មោះ/ពាក្យសម្ងាត់ បិទជាប់នឹងកុំព្យូទ័រ ឬតុឲ្យសោះ។ សូមធ្វើការរក្សាទុកពាក្យសម្ងាត់នៅទីតាំងមានសុវត្ថិភាព ឬអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាដើម (ឧ. Lastpass)។

៤. មានផែនការសម្រាប់ពេលដែលអាក្រក់បំផុត

អ្នកត្រូវតែរួចរាល់ជាស្រេចសម្រាប់ករណីដែលអាក្រក់កើតឡើង ដោយរួមមានដូចជាវិធីសាស្ត្រក្នុងការស្រោចស្រង់ពីការវាយប្រហារ DDoS ឬការលប់ព័ត៌មាន។ ការត្រៀមខ្លួនជាមុនអាចមិនមានភាពចាំបាច់ ប៉ុន្តែអ្នកប្រើប្រាស់វិបសាយអ្នកនឹងសរសើរអ្នកបើសិនជាអ្នកមានផែនការជាមុន។

៥. អាប់ដេតអ្វីៗទាំងអស់

នៅពេលដែលចំនុចខ្សោយណាមួយត្រូវបានគេរកឃើញ ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រនឹងបញ្ចេញនូវកូនកម្មវិធីជួសជុល និងធ្វើការអាប់ដេតដើម្បីជួសជុលបញ្ហា ទាំងអស់នោះ។ ការអាប់ដេតនឹងជួយដល់វេបសាយអ្នកឲ្យមានសុវតិ្ថភាព ជាមួយនឹងការជួសជុលបញ្ហាសន្តិសុខថ្មីៗ។

ប្រភព៖

Home

Exit mobile version