ចំនុចទាំង5 នៃអ៊ីម៉ែលក្លែងបន្លំៈ សូមគិតអោយច្បាស់មុនពេលអ្នកចុច!

ការចុចតែមួយម្តង អាចជាភាពខុសគ្នារវាងការថែរក្សាសុវត្ថិភាពទិន្នន័យ និងទទួលរងការបាត់បង់ហិរញ្ញវត្ថុដ៏ធំសម្បើម។ ចាប់ពីពេលដែលមានបុគ្គលិកម្នាក់ធ្លាក់ក្នុងអន្ទាក់អ៊ីម៉ែលក្លែងបន្លំហើយនោះ អាជីវកម្មរបស់អ្នកគឺងាយរងការលួចទិន្នន័យ និងការខាតបង់យ៉ាងធំ។

សូមមើលចំនុចទាំង ៥ ខាងក្រោម៖

១. អក្ខរាវិរុទ្ធ និងវេយ្យាករណ៍មានការសរសេរខុសច្រើន

ខណៈពេលដែលការប្រៀបធៀបនេះកើតឡើងម្តងម្កាលក៏ដោយ តែវាពិតជាល្អបំផុតសម្រាប់យើង ដែលថាអ៊ីម៉ែលដែលសរសេរមានកំហុសពាក្យពេជន៍ជាច្រើននោះគឺជាសញ្ញាព្រមានមួយសម្រាប់រឿងនេះ។ ក្រុមហ៊ុនជាច្រើនគឺមានយន្តការក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងផ្ទៀងផ្ទាត់ពាក្យពេចន៍ច្រើនលើកច្រើនសារមុននឹងបញ្ជូនចេញ។ ហេតុដូច្នេះ សារដែលមានកំហុសឆ្គងពាក្យពេចន៍ គឺទំនងជាសារក្លែងបន្លំ។

២. អ្វីដែលរៀបរាប់ ឬផ្តល់ឱ្យនៅក្នុងអ៊ីមែ៉លគឺល្អពេកក្នុងការក្លាយជាការពិត

ការផ្តល់ជូនអ្វីមួយដោយឥតគិតថ្លៃ ឬការឈ្នះឆ្នោតប្រាកដជារឿងល្អណាស់ ប៉ុន្តែនៅពេលដែលការផ្តល់ជូនមិនដឹងចេញពីកន្លែងណានោះពិតជាបង្កឱ្យមានការព្រួយបារម្ភមែនទែន។ សូមកុំចុចដោយគ្មានការស៊ើបអង្កេតច្បាស់លាស់នៅឡើយទេនោះ។

៣. អ្នកដែលផ្ញើអ៊ីម៉ែលមកកាន់យើង តែយើងមិនដែលស្គាល់

Phishing (ការក្លែងបន្លំ) រីកចម្រើនខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីរួមបញ្ចូលការលួចបន្លំដែលជាអ៊ីម៉ែល ឬការផ្តល់ជូនពិសេសសម្រាប់អាជីវកម្មរបស់អ្នក។ ក្រុមពិរុទ្ធជនយកព័ត៌មានលម្អិតពីបណ្តាញផ្សព្វផ្សាយរបស់អ្នកដូចជាមុខងារថ្មីៗ ឬពានរង្វាន់ថ្មីៗហើយបន្ទាប់មកប្រើប្រាស់វាប្រឆាំងនឹងអ្នកដើម្បីពង្រឹងទំនុកចិត្ត។ នេះគ្រាន់តែការបោកទេ។

៤. URL ឬអាសយដ្ឋានអ៊ីម៉ែលមិនត្រឹមត្រូវ

បច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសដែលមានប្រសិទ្ធិភាពបំផុតដែលត្រូវបានប្រើប្រាស់នៅក្នុងអ៊ីម៉ែលបន្លំគឺប្រើប្រាស់ Domain ដែលមានលក្ខណៈស្ទើរតែដូចរបស់ដើមទាំងស្រុង។ ឧទាហរណ៍: microsoft.info ឬ pay-pay.com ។ អូស Mouse របស់អ្នកនៅលើតំណរភ្ជាប់​ (link) ហើយពិនិត្យឡើងវិញនូវេបសាយដែលវាអាចនាំអ្នកធ្លាក់ចូលក្នុងអន្ទាក់នេះ។ ប្រសិនបើវាមិនត្រឹមត្រូវទេ ឬនាំអ្នកទៅការសង្ស័យណាមួយនោះ សូមផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ ឬពិនិត្យជាមួយអ្នកផ្តល់សេវាកម្មរបស់អ្នកភ្លាមៗ។

៥​. អ៊ីម៉ែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានលម្អិតនៃហិរញ្ញវត្ថុ ឬអាជីវកម្ម

អ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់នៅពេលសារមានស្នើសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក, អំពីអាជីវកម្មរបស់អ្នក ឬព័ត៌មានពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ។ ប្រសិនជាអ្នកគិតថាសារនោះត្រឹមត្រូវ សូមធ្វើការផ្ទៀងផ្ទាត់តាមរយៈយន្តការផ្សេងមួយទៀត​ (ដូចជាទូរសព័្ទ ជាដើម)។

ខណៈពេលដែលការអប់រំគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាថាការលួចបន្លំអ៊ីម៉ែលមិនទទួលបានជោគជ័យនោះ អ្នកក៏គួរតែមាននូវប្រព័ន្ធចម្រោះសារឥតបានការ (spam filter) និងការអាប់ដេតទៅលើកម្មវិធីកំចាត់មេរោគ ដែលនឹងផ្តល់នូវកម្រិតទំនុកចិត្តមួយសម្រាប់អាជីវកម្មរបស់អ្នកថាបានធ្វើការការពារបានត្រឹមត្រូវ៕

ប្រភពៈ https://smallbiztrends.com

Exit mobile version