គន្លឹះទាំង ៥ ក្នុងការពង្រឹងសុវត្ថិភាពព័ត៌មានវិទ្យារបស់អ្នក

វាពិតជាងាយស្រួលក្នុងការទុកព័ត៌មាននៅលើអនឡាញ – ប្រហែលជាវាស្រួលពេកហើយ។ រាប់ចាប់ពីបណ្តាញព័ត៌មានសង្គមរហូតដល់ការងារប្រចាំថ្ងៃជាច្រើន​ ហើយពេលខ្លះវាមានអារម្មណ៍ថា យើងកំពុងតែចំណាយពេលជាច្រើននៃជីវិតរបស់យើងនៅលើអនឡាញផងដែរ។ វាពិតជារឿងសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ព័ត៌មានដែលអ្នកបានដាក់នៅលើអនឡាញសុទ្ធតែមានសុវត្ថិភាព ហើយការដាក់ព័ត៌មានទាំងនោះសុទ្ធតែជាការល្អនោះទេ។

77% នៃអាជីវកម្មជាច្រើនមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត

យោងទៅតាមការស្រាវជ្រាវពីវិទ្យាស្ថាន Ponemon បានអោយដឹងថា វាមាន 77% នៃបុគ្គលដែលត្រូវបានសម្ភាសបង្ហាញថា ស្ថាប័នរបស់ពួកគេមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។ ជាលទ្ធផលអាជីវកម្មរបស់ពួកគេរងគ្រោះនៅពេលបញ្ហាវាយប្រហារកើតឡើង។

វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពីសន្តិសុខព័ត៌មាន ក៏ដូចជារបៀបដែលអ្នកអាចទប់ស្កាត់បញ្ហាជាច្រើនកុំឲ្យកើតឡើងពីដំបូង ជាពិសេសដោយសារតែក្រុមហ៊ុនជាច្រើនមិនមានគម្រោងផែនការដើម្បីជួយឆ្លើយតបទៅនឹងការវាយប្រហារនេះ។

ចំណេះដឹងគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារផ្នែកបច្ចេកវិទ្យាព័ត៌មាន

ការប្រុងប្រយ័ត្នគឺជាជំហានដំបូងឆ្ពោះទៅរកការពង្រឹងវិធានការសុវត្ថិភាពសម្រាប់ក្រុមហ៊ុនរបស់អ្នក។ នោះមានន័យថា ការធានាថាអ្នករាល់គ្នាដែលធ្វើការនៅទីនោះយល់ពីមូលដ្ឋានគ្រឹះនៃការអនុវត្តន៍ល្អបំផុតនៃសន្តិសុខព័ត៌មាន។ ចូរគិតថា បុគ្គលិករបស់អ្នកគឺជាអ្នកការពារសន្តិសុខ – ពួកគេមិនអាចការពារអ្នកបានទេ ប្រសិនបើពួកគេមិនមានការបណ្តុះបណ្តាលត្រឹមត្រូវនោះ តើមែនទេ? នេះជាគន្លឹះខ្លះៗដើម្បីជួយពួកគេឱ្យប្រុងប្រយ័ត្ន និងស្ថិតនៅលើផ្នែកកំពូលនៃផែនការរបស់ពួកគេ។

កុំឃើញស្អីៗចេះតែចុចបើកឱ្យសោះ

តើអ្នកបានគិតថា អ៊ីម៉ែលក្លែងបន្លំ (Phishing) និងអ៊ីម៉ែលបញ្ឆោត (Spoofing) មិនត្រូវបានចាត់ទុកជាការគំរាមកំហែងទៀតនោះទេ? វានឹងក្លាយជាការសន្មតមួយដែលអាចយល់បាន – តែជាការពិតណាស់ ទាំងនេះគឺជាបញ្ហាដែលមានតាំងពីយូរណាស់មកហើយ ហើយយើងបានរៀនអំពីវិធីដើម្បីជៀសវាងទៅលើគ្រោះថ្នាក់ទាំងនេះផងដែរ។

ជាអកុសល ការក្លែងបន្លំ និងការបោកបញ្ឆោតតាមអ៊ីម៉ែលនៅតែជាបញ្ហាធ្ងន់ធ្ងរមកទល់បច្ចុប្បន្ននេះ។ ចូរមានការយកចិត្តទុកដាក់លើអ្វីដែលអ្នកបានចុច និងបុគ្គលដែលបានផ្ញើអ៊ីម៉ែលមកអ្នក។ សូមអានត្រង់ប្រធានបទអ៊ីម៉ែល (subject line) មុនពេលចុចនៅលើវា ហើយប្រសិនបើអ៊ីម៉ែលនោះមិនសមហេតុផល ឬមិនមែនជាអ្វីមួយដែលអ្នករំពឹងទុកទេនោះ សូមលុបវាចោលភ្លាមទៅ។ មិនត្រូវចុចលើអ្វីនោះទេ ទោះបីវាជាតំណភ្ជាប់ (link) ឬឯកសារភ្ជាប់ (attachment) ប្រសិនបើអ្នកមិនប្រាកដថាតើអ្នកណាជាអ្នកផ្ញើវាមកកាន់អ្នកនោះ។

សូមចងចាំថា ក្រុមឧក្រិដ្ឋជនខ្លះអាចក្លែងបន្លំអ៊ីម៉ែលមួយបាន ដូច្នេះវាមើលទៅដូចជាវាមកពីបុគ្គលដែលអ្នកស្គាល់ ឬពីស្ថាប័នដែលអ្នកស្គាល់។ នៅក្នុងវិធីនេះ ពួកគេអាចឱ្យអ្នកចុចលើតំណភ្ជាប់ ឬការទាញយកឯកសារអ្វីមួយ។ នេះជាមូលហេតុដ៏សំខាន់ក្នុងការគិតអំពីអ្វីដែលអ្នកបានទទួលក្នុងអ៊ីម៉ែល និងហេតុអ្វីបានជាអ្នកទទួលវាមុនពេលអ្នកចុចនៅលើវានោះ។

ការរក្សាទុកទិន្នន័យថតចំលងទុក (back up) របស់អ្នក

ការថតចំលងទុកទិន្នន័យគឺជាវិធីដ៏ល្អបំផុតមួយក្នុងការរក្សាទុក និងការពារឯកសារសំខាន់ៗ និងកាត់បន្ថយគ្រោះថ្នាក់សន្តិសុខដែលបណ្តាលមកពីក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត។ ត្រូវប្រាកដថា បុគ្គលិករបស់អ្នកធ្វើការថតចំលងទុកទិន្នន័យសំខាន់ៗរបស់ពួកគេផងដែរ។ ការរក្សាទុកនូវទិន្នន័យដែលបានថតចំលងទុកនៅក្នុង hard drive និងនៅលើសេវា​ cloud គឺជាដំណោះស្រាយដ៏ទូលំទូលាយបំផុតចំពោះការការពារការបាត់បង់ទិន្នន័យ។

ការប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង

ការធានាសុវត្ថិភាពទៅលើ Work Stations, ប្រអប់សារ និងការ Login ចូលគណនីជាមួយនឹងការប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង អាចបន្ថយឱកាសនៃការជ្រៀតចូលលួចទិន្នន័យរបស់អ្នក។ វាមានរឿងខុសគ្នាមួយចំនួនដែលត្រូវចងចាំនៅពេលបង្កើតពាក្យសម្ងាត់របស់អ្នក។

ភាពស្មុគស្មាញនៃពាក្យសម្ងាត់គឺអាចជួយអ្នកបានច្រើនណាស់។ វាត្រូវគេមើលឃើញថា វាត្រូវការពេលវេលាច្រើនដើម្បីបំបែកពាក្យសម្ងាត់ទំហំ 80-bit ជាងលេខពាក្យសម្ងាត់ទំហំ 30-bit។ សូមប្រើប្រាស់ពាក្យសម្ងាត់វែង ដែលជាអក្សរ លេខ និងតួអក្សរពិសេសបញ្ចូលគ្នា។ សម្រាប់ប្រវែងពាក្យសម្ងាត់ខ្លីបំផុតគួរតែមាន 8 តួផងដែរ។

ការប្រើប្រាស់ឃ្លាសម្ងាត់វែងអាចធ្វើឱ្យគណនីរបស់អ្នកកាន់តែមានសុវត្ថិភាពខ្លាំង។ ឧទាហរណ៍ ‘WeAreaBunchOfHappyWorkers’ ពិតជាពិបាកមែនទែននៅក្នុងការលួចជាជាងការប្រើប្រាស់ពាក្យសម្ងាត់បែបធម្មតានោះ។ ការប្រើប្រាស់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាម biometrics (ដូចជាការស្កេនម្រាមដៃ) គឺជាមធ្យោបាយការពារដ៏អស្ចារ្យមួយផ្សេងទៀតប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

អ្នកគួរតែប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដូចជា RoboForm, LastPass, DashLane ឬ Sticky Password ដើម្បីជួយបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាព និងចងចាំវាបាន។ សម្រាប់ការរក្សាទុកពាក្យសម្ងាត់ អ្នកអាចជ្រើសរើសយក USB Thumb Drive បាន។

ការរក្សាឧបករណ៍របស់អ្នក Updated ជានិច្ច

ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Software គឺជាមធ្យោបាយមួយទៀតដើម្បីគេចចេញពីពួកហេគឃ័រ។  ការធ្វើបច្ចុប្បន្នភាពនេះមានគោលបំណងដើម្បីដោះស្រាយបញ្ហាសន្តិសុខដែលងាយរងគ្រោះ ដោយតំឡើងនូវកម្មវិធីជួសជុលកំហុសឆ្គង (Patches) សំខាន់ៗជាច្រើន (ការផ្លាស់ប្តូរដែលធ្វើឡើងចំពោះកម្មវិធីកុំព្យូទ័រសម្រាប់ការជួសជុលកំហុស និងបញ្ហាជាច្រើន)។

ការធ្វើបច្ចុប្បន្នភាពផ្នែករឹង (Hardware) មានសារៈសំខាន់ដូចគ្នាទៅនឹងសុវត្ថិភាពទិន្នន័យដែរ។ ប្រសិនបើផ្នែករឹងរបស់អ្នកមានភាពងាយរងគ្រោះ និងមានបញ្ហានោះ តើវាអាចបង្កើតមូលដ្ឋានសុវត្ថិភាពមួយដើម្បីដំណើរការកម្មវិធីរបស់អ្នកបានយ៉ាងដូចម្តេចទៅ?

ការរក្សាសុវត្ថិភាពឧបករណ៍ចល័តរបស់អ្នក

វិធានការផ្ទៀងផ្ទាត់​ (Authentication) មានសារៈសំខាន់ណាស់ក្នុងការការពារការបាត់បង់ព័ត៌មានរសើប ក្នុងករណីនៃការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតតាមរយៈការបាត់បង់ដោយចៃដន្យនូវឧបករណ៍ចល័ត ឬតាមរយៈសកម្មភាពចេតនារបស់ក្រុមឧក្រិដ្ឋជន។ ការអនុវត្ដល្អបំផុតរួមមាន ការការពារការចូលប្រើប្រាស់ទៅលើឧបករណ៍របស់អ្នកជាមួយពាក្យសម្ងាត់រឹងមាំ ការធ្វើកូដនីយកម្ម (encrypt) ទៅលើទិន្នន័យមូលដ្ឋាន ការថតចំលងទុកទិន្នន័យក្នុងចន្លោះពេលកំណត់ណាមួយ ការកំណត់រចនាសម្ព័ន្ធទាក់ទងនឹងសុវត្ថិភាព និងការគោរពតាមគោលនយោបាយសុវត្ថិភាពដ៏តឹងរឹង៕

Exit mobile version