៤ជំហានក្នុងការរក្សាទុកទិន្នន័យឱ្យមានប្រសិទ្ធិភាព

ទិន្នន័យពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្ថាប័នរបស់អ្នក សាកគិតមើលថាមានរឿងអ្វីកើតឡើង ប្រសិនបើទិន្នន័យសំខាន់ៗរបស់អ្នកត្រូវបានបាត់បង់ តើប្រតិបត្តិការក្នុងស្ថាប័នរបស់អ្នក អាចដំណើរការបានដោយ​រលូន​ដែរឬទេ?

គ្រប់​ស្ថាប័ន​ទាំង​អស់​ មិន​ថា​ស្ថាប័ន​នោះ​តូច​ ឬ​ធំ​ប៉ុណ្ណា​នោះ​ទេ​ គួរ​តែ​ធ្វើ​ការបម្រុង​ទុក ​(Backup)​ ទិន្នន័យ​របស់​ខ្លួន​ឱ្យ​បាន​ទៀង​ទាត់​ បន្ទាប់​ពី​ធ្វើ​ការ​រក្សា​ទុក​ទិន្នន័យ​បាន​ល្អ​ហើយ​ ក៏​ត្រូវ​តែ​ប្រាកដ​ថា​ទិន្នន័យ​នោះអាច​យក​មក​ប្រើ​វិញ​បាន​ នៅ​ពេល​ដែល​ត្រូវ​ការ​។​ ការ​ធ្វើ​បែប​នេះ​ និង​អាច​ធា​នា​ថា​ស្ថាប័ន​របស់​អ្នក​នៅ​តែ​អាច​ដំណើរ​ការ​បាន​ធម្មតា​ ទោះ​បី​ទិន្នន័យ​ក្នុង​ស្ថាប័ន​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រការ​ចៃ​ដន្យ​ណា​មួយ​ ដូច​ជា​ភ្លើង​ឆេះ​ ទឹក​ជំនន់​ ឧបករណ៍​អេឡិច​ត្រូច​និច​ (កុំព្យូទ័រ​ ទូរស័ព្ទ) របស់​អ្នក​ខូច​ ឬ​កត្តា​ផ្សេងៗ​ទៀត​ដែល​អាច​កើត​ឡើង​។

ខាង​ក្រោម​នេះ​គឺ​ជា​ដំ​បូន្មាន​៤​យ៉ាង​ដែល​អ្នក​អាច​យក​ទៅ​ប្រើ​ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ឱ្យ​មាន​ប្រសិទ្ធ​ភាព​៖

១- កំណត់​ទិន្នន័យ​ដែល​ត្រូវ​រក្សា​ទុក
ជំហាន​ដំបូង​ អ្នក​ត្រូវ​តែ​កំណត់​ទិន្នន័យ​ដែល​ចាំ​បាច់​ជា​មុន​សិន។​ ទិន្នន័យ​ដែល​ចាំ​បាច់​ជា​ទិន្នន័យ​ដែល​អាច​ធ្វើ​ឱ្យ​រំខាន​ដល់​ប្រតិ​បត្តិការ​ក្នុង​ស្ថាប័ន​អ្នក​ប្រសិន​បើ​គ្មាន​វា។ ទិន្នន័យ​ទាំង​នោះ​អាច​ជា​ របាយ​ការណ៍​ហិរញ្ញវត្ថុ​ ឯក​សារ​រូប​ថត​ អីុមែល​ទំនាក់​ទំនង​ជា​ដើម​។ល។

២- កុំ​ទុក​ទិន្នន័យ​ក្នុង​ឧបករណ៍​តែ​មួយ
ប្រសិន​បើ​ឧបករណ៍​នោះ​ខូច​ បាត់ ​ឬ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ ទិន្នន័យ​របស់​អ្នក​ក៏​ត្រូវ​បាត់​បង់​ដែរ​។ ដើម្បី​ការ​ពារ​ការ​បាត់​បង់​ដោយ​យថា​ហេតុ​ អ្នក​គួរ​តែ​ថត​ចម្លង​ទិន្នន័យ​ទាំង​នោះ​ទុក​ក្នុង​ឧបករណ៍​ផ្សេងគ្នា​ដូច​ជា​ ក្នុង​ USB ទុក​ក្នុង​ដ្រាយ​ដាច់​ដោយឡែក​ ឬ​នៅ​ក្នុង​កុំព្យូទ័រ​ផ្សេង​ណា​មួយ​ទៀត​។ អ្នក​គួរ​តែ​កំណត់​សិទ្ធិ​នៃ​ការ​ចូល​ប្រើ​ឧបករណ៍​ទាំង​នោះ​ផង​ដែរ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្នក​ដទៃ​មិន​អាច​ចូល​ទៅ​កាន់​ទិន្នន័យ​ទាំង​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​នោះ​ទេ​។

៣- ពិ​ចារ​ណា​ទុក​នៅ​លើ​អីុនធឺណែត
ការ​ទុក​ទិន្នន័យ​នៅ​លើអីុនធឺណែតមាន​ន័យ​ថា​ អ្នក​បាន​យក​ទិន្នន័យ​របស់​អ្នក​ទៅ​ទុក​នៅ​ទីតាំង​ដាច់​ដោយ​ឡែក​ពី​ទី​តាំង​របស់​អ្នក​។ ទិន្នន័យ​ទាំង​នោះ​គឺ​ស្ថិត​នៅ​ក្នុង​កុំព្យូទ័រ​ណា​មួយ​ នៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ នៅ​ប្រទេស​ណា​មួយ​ដែល​អ្នក​បាន​ជ្រើស​រើស​។ អត្ថប្រយោជន៍នៃការរក្សាទុកទិន្នន័យនៅលើអីុនធឺណែត គឺចំណាយតិច និងមានសុវត្ថិភាព ដោយអ្នក​មិន​ចាំ​បាច់​ចំណាយថវិកាច្រើន​លើ​ឧបករណ៍​ផ្នែក​រឹងនោះទេ​។ អ្នក​ក៏​អាច​ជ្រើស​រើស​ការ​ប្រើ​សេវា​កម្ម​មិន​គិត​ថ្លៃ​ដូច​ជា Dropbox ឬ​Google Drive ជា​ដើម ​តែ​ទំហំ​ផ្ទុក​ទិន្នន័យ​មិន​មាន​ទំហំ​ធំ​ទេ។

៤- ធ្វើ​ឱ្យ​ការ​រក្សា​ទុក​ទិន្នន័យ​ជា​ផ្នែក​មួយ​នៃ​ការ​ងារ​របស់​អ្នក
យើង​ដឹង​ហើយ​ថា​ ការ​ថត​ចម្លង​ ឬ​ការ​បម្រុង​ទិន្នន័យ​មិន​មែន​ជា​ការ​ងារ​ដែល​គ្រប់​គ្នា​សប្បាយ​ចិត្ត​នឹង​ធ្វើ​ទេ។ ដើម្បី​ធានា​ថា​ទិន្នន័យ​សំខាន់ៗ​របស់​អ្នក ឬ​ស្ថាប័ន​អ្នក​មាន​សុវត្ថិ​ភាព​អ្នក​គួរ​តែ​មាន​គោល​ការណ៍​ច្បាស់​លាស់​ ពី​ការ​រក្សា​ទុក​ទិន្នន័យ​នៅ​ក្នុង​ស្ថាប័ន​អ្នក។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Exit mobile version