$300,000 for Cracking Telegram Encryption

រង្វាន់ជាទឹកប្រាក់ចំនួន $300,000 សម្រាប់ធ្វើការបំបែក Telegram Encryption

កាលពីដើមឆ្នាំ ២០១៤ នេះ វិបសាយនៃកម្មវិធីផ្ញើរសារ Telegram បានដាក់ចេញនូវការប្រកួតមួយ ដោយឲ្យធ្វើការបំបែកនូវសារ ដែលស្ទាក់ចាប់បានពីកម្មវិធីរបស់ខ្លួន ​Telegram ប៉ុន្តែមិនមានអ្នកឈ្នះឡើយ។ ក្នុងថ្ងៃនេះ វិបសាយដដែលនេះ បានធ្វើការប្រកាសសារជាថ្មី ជាមួយនឹងការងារងាយស្រួលជាងមុន ហើយ មានរង្វាន់ជាទឹកប្រាក់ច្រើនជាងមុន គឺ $300,000 សម្រាប់អ្នកដែលបំបែក Telegram’s encryption ។ ក្នុងការប្រកួតលើកនេះ អ្នកត្រូវដើរតួនាទីក្នុងការ គ្រប់គ្រងទាំងស្រុង ចំពោះបណ្តាញទំនាក់ទំនង (communication lines) ហើយនឹង Telegram servers ផងដែរ។

គោលដៅរបស់អ្នកគឺធ្វើការទាញយកនូវទិន្នន័យសំងាត់ (sensitive data – a secret email address) ចេញពីក្នុង secret chat រវាងអ្នក ប្រើប្រាស់ពីរនាក់គឺ​ Nick និង ​Paul។ អ្នកគ្រប់គ្រងដំណើរការទាំងស្រុង ចាប់ពីការបង្កើតនូវ chat ទៅដល់ការផ្ញើរសារទៅកាន់បុគ្គលនិមួយ ហើយអាចធ្វើការ វាយប្រហារផ្ទាល់ៗ​ (active attacks) ដោយរួមមមាន MITM, KPA, CPA, Replay attacks, etc.

ដើម្បីផ្ទៀងផ្ទាត់ថា អ្នកអាចធ្វើការបំបែកបានជោគជ័យ ដោយទទួលបាននូវប្រាក់រង្វាន់របស់អ្នក អ្នកត្រូវធ្វើការបញ្ជុននូវអ៊ីម៉ែលមួយទៅកាន់ secret email address ដែលអ្នកទាញយកចេញពីក្នុងសារ ដែលស្ថិតនៅក្នុងទំនាក់ទំនងរវាង Paul និង Nick។

នៅក្នុងអ៊ីម៉ែលរបស់អ្នក ត្រូវតែមាននូវ៖
– មាននូវ entire text នៃសារដែលមានផ្ទុុកនូវ secret email address
– Session logs ដែលអ្នកជ្រៀតចូលបានជោគជ័យជាមួយនឹង user_id របស់អ្នក
– ការពន្យល់លំអិតអំពីការវាយប្រហារនៅលើ protocol
– គណនីធនាគារលំអិត ដើម្បីទទួលបាននូវប្រាក់រង្វាន់ $300,000

ព័ត៌មានបន្ថែម៖

https://telegram.org/blog/cryptocontest

Exit mobile version