$3.86 Million for Databreach: A new study found

ការសិក្សាថ្មីមួយដោយក្រុមហ៊ុន IBM បានបង្ហាញថា ផល​ប៉ៈពាល់ហិរញ្ញវត្ថុដោយសារតែការលួចទិន្នន័យសម្រាប់អង្គភាពមួយគឺមានតំលៃ ៣,៨៦លានដុល្លាជាមធ្យម ដែលត្រូវជា ៦,៤ភាគរយកើនពីឆ្នាំ២០១៧។

ក៏ប៉ុន្តែសម្រាប់ករណីដែលអាក្រក់បំផុតនោះ (mega breaches) សម្រាប់សហគ្រាសធំៗអាចមានតំលៃប្រមាណជា ៤០លានដុល្លា ទៅ ៣៥០លានដុល្លា។

តាមការសិក្សាពី IBM’s 2018 Cost of a Data Breach Study, ដែលសហការណ៍ជាមួយនឹងវិទ្យាស្ថាន Ponemon បានបង្ហាញថាថ្លៃខូចខាតដែលមានតម្លៃខ្ពស់បែបនេះគឺមិនមែនដោយសារតែការខូចខាតដោយសារប្រព័ន្ធ ឬការលួចព័ត៌មានក្នុងខណៈពេលដែលមានការហេគចូលនោះទេ ប៉ុន្តែគឺដោយសារដែលការកើនឡើងនៃចំណាយបន្ថែមច្រើនទៀតដោយអង្គភាពមួយ។

ការបាត់បង់កិត្តិយសអាចធ្វើឲ្យមានការបាត់បង់អតិថិជនទៅថ្ងៃអនាគត, ទំនាក់ទំនងធុរកិច្ចអាចមានការប៉ៈពាល់ និងចាយពេលវេលាច្រើនទៅលើការជួសជុលការខូចខាត ក៏ដូចជាការបណ្តុះបណ្តាលបន្ថែម ដែលជាហេតុធ្វើឲ្យមានការកើនឡើងនូវចំណាយ។

បន្ទាប់ពីធ្វើការសម្ភាសទៅលើក្រុមហ៊ុនប្រមាណជិត ៥០០ ដែលមានបទពិសោធន៍ទាក់ទងទៅនឹងការលួចទិន្នន័យ (data breach)​ ការសិក្សាបានគណនាបង្ហាញថា នេះជាថ្លៃ​ (៣.៨៦លានដុល្លា) ដែលទិន្នន័យក្រោម ១០០,០០០ នាក់ត្រូវបានលួច ហើយរយៈពេលមធ្យមដែលអាចរកឃើញគឺមានរយៈពេល ១៩៧ថ្ងៃ ហើយនៅត្រូវការចេញពេល ៦៩ថ្ងៃដើម្បីដោះស្រាយបញ្ហា។ ក៏ប៉ុន្តែល្បឿននៃការឆ្លើយតបរបស់ក្រុមឆ្លើយ (response team) គឺអាចមានផលប៉ៈពាល់ យ៉ាងធំទៅលើថ្លៃចំណាយទាំងមូលក្នុងខណៈពេលដែលមានការលួចទិន្នន័យ។

ឧទាហរណ៍បើសិនជាការដោះស្រាយបញ្ហាត្រូវបានបញ្ចប់តិចជាង ១ខែ នោះអង្គភាពអាចចំណេញបាន ១លានដុល្លា បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដែលមានការយឹតយ៉ាវក្នុងការដោះស្រាយបញ្ហា។

ទំហំទិន្នន័យទាំងមូលដែលត្រូវបានលួចក៏ជាផ្នែកមួយនៃការវាយតម្លៃការខូចខាតផងដែរ។ ជាមធ្យមតម្លៃរបស់ទិន្នន័យមួយ (one record) គឺ ១៤៨ដុល្លា ប៉ុន្តែតម្លៃនេះគឺអាចមានការប្រែប្រួលដោយការមាននូវក្រុមឆ្លើយតបបញ្ហាបន្ទាន់ត្រៀមជាស្រាច់ ក៏ដូចជាការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ (artificial intelligence – AI based) ជាដើម៕

ប្រភព៖ IBM

 

Exit mobile version