2021 BU CIC White Hat Conference

សាកលវិទ្យាល័យ Boston University MET មានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី២ របស់ White Hat Conference ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១-២ ខែ មិថុនា ឆ្នាំ ២០២១ ក្រោមប្រធានបទ “The Future of Cybercrime and Its Challenges: Innovative Solutions Against Cybercrime” 1 ក្នុងសន្និសីទនេះក៏មានកម្មវិធីពិព័រណ៍ការងារ ដែលផ្ដល់ឱកាសដល់សិស្សានុសិស្ស និងអ្នកចូលរួមអាចទទួលបាន ឱកាសស្វែងរកការងារ និងការហ្វឹកហាត់ការងារ រួមទាំងចំណេះដឹងទាក់ទងបទល្មើសបច្ចេកវិទ្យា ក្រោមការសហការ និងគាំទ្រពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។

សន្និសីទនេះមានរួមបញ្ចូលការប្រកួតប្រជែងដើម្បីបង្កើនចំណេះដឹង និងបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេត តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការនៃការអនុវត្តច្បាប់គ្រប់កម្រិត និងបង្កើតគោលការណ៍ណែនាំបណ្តុះបណ្តាលផ្នែក computer Forensics and Digital Evidence ។

លក្ខខណ្ឌសម្រាប់ការចូលរួមក្នុងការប្រកួត បេក្ខជន បេក្ខនារី ទាំងពីរភេទត្រូវតែជានិស្សិតដែលកំពុង សិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ មន្ត្រីរាជការ និងអ្នកដែលមានជំនាញផ្នែកច្បាប់ ឬបច្ចេកវិទ្យា។

អត្ថប្រយោជន៍ដែលទទួលបាន និងប្រាក់រង្វាន់
ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ $៥០០
ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ $៣០០
ជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ $២០០

អត្ថបទស្រាវជ្រាវរបស់ជ័យលាភីនឹងត្រូវយកទៅចុះផ្សាយក្នុងគេហទំព័រពិសេសរបស់ Cybercrime Investigation & Cybersecurity’s (IJCIC) (UVIGI VOU9 ផ្តល់ជូនអាហារូបករណ៍ $៣,០០០ ដល់ក្រុមជ័យលាភី សម្រាប់ការសិក្សានៅ BU CIC ។

បេក្ខជន បេក្ខនារីដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធីនេះ សូមផ្ញើ CV មកកាន់ម៉ីម៉ែល vtaing@bu.edu អោយបានមុន ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១។

ពត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរសព្ទ +៨៥៥ ៩២ ៣២ ៤២ ៥៥ ។

សូមអរគុណ!

Exit mobile version