200$ if you can hack GreenICT – Said General Manager

[Update-05/01/2014]

អ្នកគ្រប់គ្រងវិបសាយ បានប្រកាសឡើងដល់ ៣០០ដុល្លាអាមេរិក ព្រមទាំង KTV ចំពោះអ្នកដែល hack ចូលវិបសាយគាត់បានជោគជ័យ (https://www.facebook.com/OuPhannarith/posts/594009067319896?comment_id=5483829&offset=0&total_comments=6&notif_t=share_comment)។

នេះប្រហែលជាលើកទីមួយហើយនៅក្នុងប្រទេសកម្ពុជាយើង ដែលក្រុមហ៊ុនមួយនឹងផ្តល់ប្រាក់រង្វាន់ សម្រាប់ការវាយប្រហារជ្រៀតចូលទៅក្នុងវិបសាយ។ លោក Lay Kiry (https://www.facebook.com/lay.kiry) ដែលជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GreenICT  បានធ្វើការប្រកាសថា នឹងផ្តល់ប្រាក់ចំនួន ២០០ដុល្លា សម្រាប់អ្នកទាំងឡាយណាដែលបានធ្វើការ ជ្រៀតចូល (hack) បានសម្រេចទៅលើវិបសាយ GreenICT.com.kh។ វាដូចជាកម្មវិធី Bug Bounty របស់ក្រុមហ៊ុនល្បីៗដូចជា ⁣Google, Firefox, Facebook …etc. ថ្វីត្បិតតែនេះ ជាចំនួនតិចតួចបើប្រៀបធៀបទៅនឹងក្រុមហ៊ុនធំៗទាំងនោះ ប៉ុន្តែវាក៍ជាចំនុចមួយល្អដែរ នៃការយល់ដឹងពីសារៈសំខាន់នៃសន្តិសុខ។

ការប្រកាសរបស់លោក Lay Kiry
ការប្រកាសរបស់លោក ⁣Lay Kiry

បន្ថែមជាមួយគ្នានេះផងដែរ លោកបានឲ្យដឹងថា លោកនឹងមិនសួរនាំនូវវិធីសាស្រ្តដែលវិបសាយរបស់ក្រុមហ៊ុនត្រូវបាន hack ចូលបានសម្រេចឡើយ។ មានការជជែកដេញដោលគ្នាអំពីបញ្ហានេះ នៅក្នុងក្រុម Facebook មួយដែលមានអាស័យដ្ឋាន https://www.facebook.com/groups/khmerlearnhack/permalink/433946680038348/

បើតាមវិបសាយ GreenICT បានឲ្យដឹងថា បច្ចុប្បន្ននេះលោក Lay Kiry គឺជាអ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន ។

Exit mobile version