ការវាយប្រហារបែប DDoS មានចំនួន ១៣៣ ករណីហើយមានទំហំលើសពី ១០០Gbps ក្នុងឆ្នាំ២០១៤
Arbor Networks បានបញ្ចេញនូវទំហំទិន្នន័យនៃការវាយប្រហារទូទាំងពិភពលោក ក្នុងទម្រង់ DDoS សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៤ ដែលបានបង្ហាញនូវការ រីកចម្រើនគួរអោយចាប់អារម្មណ៍ ទៅលើ Simple Service Discovery Protocol (SSDP) មានលក្ខណៈ reflection attacks។
Arbor បានធ្វើការត្រួតពិនិត្យនូវការវាយប្រហារមួយចំនួន ដោយប្រើប្រាស់នូវ SSDP ដោយប្រើប្រាស់ reflection mechansim ក្នុងត្រីមាសទី២ ប៉ុន្តែ មានការកើនឡើងនូវការវាយប្រហារ ប្រមាណជា ៣០,០០០ ករណី នៅក្នុងត្រីមាសទី៣ នេះតែមួយប៉ុណ្ណោះ ដែលនៅក្នុងការវាយប្រហារតែមួយ កើនឡើងដល់ 124Gbps។