ហេគឃ័រលក់គណនី LinkedIn ចំនួន 117 million ក្នុង ​DarkNET

អាស័យដ្ឋានអីុម៉ែល និងពាក្យសម្ងាត់ច្រើនជាង ១០០លាននាក់ ដែលជាសមាជិករបស់វេបសាយ LinkedIn ត្រូវបានគេដាក់លក់នៅក្នុង Darknet ដោយហេគឃ័រដែលបានលួចទិន្នន័យទាំងនោះក្នុងឆ្នាំ ២០១២ ។ LinkedIn បានទទួលស្គាល់ថា ឧប្បទេវហេតុក្នុងឆ្នាំ ២០១២ គឺអាក្រក់ជាងការគិត ពីពេលមុនទៅទៀត នៅពេលដែលទិន្នន័យពិតប្រាកដត្រូវបានបញ្ចេញ ។ ក្រុមហ៊ុន LinkedIn បានផ្តល់ការណែនាំឲ្យរាល់សមាជិកទាំងអស់របស់ខ្លួនធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ ។

ហេគឃ័របានជ្រៀតចូលអាក់សេសទៅកាន់វេបសាយក្នុងឆ្នាំ ២០១២ ហើយបានធ្វើការបង្ហោះនូវពាក្យសម្ងាត់ចំនួន ៦.៥លាន (encrypted) នៅក្នុងវេបសាយវេទិការភាសារុស្សី ប៉ុន្តែអាស័យដ្ឋានអីុម៉ែលមិនត្រូវបានបញ្ចេញឡើយនៅពេលនោះ។

ហេគឃ័រដែលបានបញ្ចេញនូវទិន្នន័យទាំងនោះមានឈ្មោះថា “Peace”។ គាត់បានដាក់លក់ព័ត៌មានទាំងនោះនៅក្នុង Darknet Marketplace ហៅថា “The Real Deal” ដែលមានតម្លៃចំនួន ៥ bitcoin (ប្រហែលជា 2,200USD) នេះបើតាមវេបសាយ Motherboard

បើតាមវេបសាយ LeakedSource (ដែលលក់នូវ hacked data) ក៏បានអៈអាងថាមាននូវទិន្នន័យទាំងអស់នោះផងដែរ ហើយបានប្រាប់ទៅដល់អ្នកប៉ៈពាល់ឲ្យធ្វើការទាក់ទងទៅកាន់ក្រុមខ្លួន ដើម្បីធ្វើការលប់ចោលព័ត៌មានពីក្នុងបញ្ជី ។

ទាំង LeakedSource និង Peace បានអៈអាងថាមាននូវទិន្នន័យចំនួន ១៦៧លានគណនីនៅក្នុងដៃខ្លួន ដែលក្នុងនោះ ១១៧លានគណនីមានទាំងអីុម៉ែល និងពាក្យសម្ងាត់ – នេះបើតាមការឲ្យដឹងពី Motherboard ។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខ Troy Hunt បានប្រាប់ទៅដល់ Motherboard ថាគាត់បាននិយាយជាមួយនឹងអ្នកប្រើប្រាស់មួយចំនួន ដែលរងផលប៉ៈពាល់ដោយសារការជ្រាបចេញនេះ។

ទំហំទឹកប្រាក់ទាមទារចំនួន ៥លានដុល្លាត្រូវបានដាក់ប្តឹងប្រឆាំងទៅនឹង LinkedIn នៅក្នុងឧប្បទេវហេតុក្នុងឆ្នាំ២០១២ ដោយបានស្តីបន្ទោសទៅលើក្រុមហ៊ុន ក្នុងការប្រើប្រាស់យន្តការសន្តិសុខមិនទាន់សម័យ៕

ប្រភព: RT ប្រែសម្រួល: SecuDemy.com

Exit mobile version