ភាពងាយស្រួលក្នុងការភ្ជាប់ទៅកាន់បណ្តាញ Wi-Fi សម្រាប់មនុស្សភាពច្រើនគឺជាការចាំបាច់បំផុត ទោះបីជានៅផ្ទះ នៅកន្លែងធ្វើការ ឬក៏ខាងក្រៅ ឬក៏នៅពេលដើរកំសាន្តក៏ដោយ។ ជាលទ្ធផល ការដែលអាចអាចភ្ជាប់ទៅកាន់ Wi-Fi គ្រប់ពេលវេលា និងគ្រប់ទីកន្លែងគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ ប្រចាំថ្ងៃ។
ជាការឆ្លើយតបទៅកាន់បញ្ហានេះ ការដាក់ Wi-Fi ឲ្យប្រើប្រាស់ជាសាធារណៈគឺមានការកើនឡើងជាលំដាប់ ដើម្បីបំពេញតម្រូវការនានារបស់អ្នកប្រើប្រាស់។ ប៉ុន្តែ វាមាននូវហានិភ័យជាច្រើន នៅពេលដែលយើងចូលទៅប្រើប្រាស់សេវាកម្ម Wi-Fi នោះ ដែលមនុស្សភាគច្រើនមិនបានគិតដល់។ យើងទាំងអស់គ្នាតែង តែចូលទៅកាន់ហាងកាហ្វេ ឬក្នុងរថភ្លើង ហើយចុចភ្ជាប់ទៅកាន់ Wi-Fi ដោយមិនបានគិតថា តើវាមានសុវត្ថិភាពឬអត់?
ដើម្បីដោះស្រាយបញ្ហានេះ ខាងក្រោមគឺជាគន្លឹះទាំង ១០ ដែលអាចឲ្យយើងមានសុវត្ថិភាពនៅពេលភ្ជាប់ជាមួយ Public Wi-Fi
១. ត្រួតពិនិត្យទៅលើភាពត្រឹមត្រូវនៃ WiFi នោះ
សូមធ្វើការសួរនាំម្ចាស់នៃ Wi-Fi hotsport សម្រាប់ឈ្មោះដែលត្រឹមត្រូវ និងពាក្យសម្ងាត់។ សូមមានការប្រុងប្រយ័ត្ននៅពេលដែលគ្មាននូវពាក្យសម្ងាត់ WPA ឬ WPA2 ។ សូមមានការប្រុងប្រយ័ត្ននូវឈ្មោះ Wi-Fi ក្លែងបន្លំ ដែលស្រដៀងនឹងឈ្មោះពិតប្រាកដ។
២. សូមស្វែងរកនូវ HTTPS
អ្នកគួរតែប្រាកដថា វិបសាយដែលអ្នកចូលនោះមាននូវ HTTPS។ អ្នកអាចត្រួតពិនិត្យវាដោយស្វែងរកនូវពាក្យថា https នៅពីមុខ URL នៃ address bar ឬក៏នៅក្នុង security padlock sign ។ វាបានបង្ហាញថា វិបសាយនោះមាននូវសុវត្ថិភាពមួយកម្រិត ដែលធ្វើឲ្យការវាយប្រហារ Man-in-the-Middle (MiTM) មានការលំបាក ឬមិនអាចធ្វើទៅបាន។ អ្នកនឹងជួបប្រទៈនឹងហានិភ័យខ្ពស់ បើសិនជាអ្នកធ្វើការងារជាមួយនឹង online banking ប៉ុន្តែមិនមានការ បំលែង (encrypted) ដោយប្រើប្រាស់ https។
៣. ចូរធ្វើបច្ចុប្បន្នភាពប្រព័ន្ធ
ការធ្វើបច្ចុប្បន្នភាពកម្មវិធីឲ្យបានទៀងទាត់ គឺចាំបាច់បំផុតសម្រាប់ការអនុវត្តន៍ផ្នែកសន្តិសុខ ជាពិេសសជាមួយនឹង Wi-Fi។
អ្នកគួរតែធ្វើការបច្ចុប្បន្នភាព web browser, software និង antiviurs ដើម្បីជួសជុលកំហុសឆ្គង នៅពេលដែលកម្មិវិធី antivirus អាចធ្វើការស្កេន ស្វែងរក និងលប់ចោលនូវមេរោគថ្មីៗ។ អ្នកវាយប្រហារអាចធ្វើការបន្លំជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការទាញយក ប៉ុន្តែតាមការពិត វាគឺជាមេរោគ។
៤. ជៀសវាងការចូលទៅព័ត៌មានសំខាន់ៗ
បើសិនជាអាច សូមកុំប្រើប្រាស់ public Wi-Fi ចូលទៅកាន់អីុម៉ែល online banking និង credit card accounts ឬទិន្នន័យសំខាន់ៗដទៃទៀត។ អ្នកអាចធ្វើកិច្ចការងារនេះពីផ្ទៈ ឬពីទីកន្លែងណាដែលអ្នកប្រាកដថា អ្នកផ្តល់សេវាកម្មអ៊ិនធឺណិតបានផ្តល់ឲ្យអ្នកនូវ router ដែលមានពាក្យសម្ងាត់ និង firewall ត្រឹមត្រូវ។
៥. ចូរធ្វើការជ្រើសរើសយក Wi-Fi ដោយខ្លួនឯង (មិនដោយស្វ័យប្រវត្តិ)
សូមអ្នកកំនត់ Laptop, Tablet ឬក៏ smartphone របស់អ្នកកុំឲ្យធ្វើការភ្ជាប់ទៅកាន់ Wi-Fi ដោយស្វ័យប្រវត្តិ ហើយសូមធ្វើការបិទនូវការចែករំលែក (sharing) និង Wi-Fi នៅពេលដែលអ្នកមិនប្រើប្រាស់ ដែលវាអាចកាត់បន្ថយនូវឧិកាសនៃការវាយប្រហារពីជនមិនស្គាល់។ អ្នកក៏ត្រូវតែលប់ចោលនូវ បណ្តាញ (wifi) ណាដែលអ្នកមិនប្រើប្រាស់តទៅទៀត។
៦. ប្រើប្រាស់នូវ VPN
បើសិនជាអ្នកធ្វើដំណើរច្រើន អ្នកគួរតែពិចារណាទៅលើការប្រើប្រាស់ Virtual Private Network (VPN) ។ វាគឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាពសម្រាប់ ការចូលទៅកាន់អ៊ិនធឺណិត ដោយមានការបំលែង (encrypt)។ VPN ផ្តល់នូវការបំលែង ហើយនឹងសន្តិសុខពេលដែលឆ្លងកាត់បណ្តាញ ក៏ដូចជាលាក់ (mask) នូវ IP Address ដែលធ្វើឲ្យឧិកាសនៃការវាយប្រហារអាចត្រូវបានកាត់បន្ថយ។
៧. ប្រើប្រាស់កម្មវិធីសន្តិសុខបន្ថែមទៀត
បច្ចុប្បន្ននេះ មានការគិតគូរខ្លាំងជាងមុនអំពីបញ្ហាឯកជនភាពនៅលើអិុនធឺណិត ហេតុដូច្នេះហើយធ្វើឲ្យការប្រើប្រាស់ Tor, VPNs និង DoNotTrack មានការពេញនិយមជាលំដាប់។
៨. ចូរប្រើប្រាស់ 2FA
ដាក់ឲ្យមានការប្រើប្រាស់នូវ two-factor authentication នៅពេលណាដែលត្រូវការ។ 2FA គឺត្រូវបានគេមើលឃើញថា អាចជាយន្តការក្នុងការប្រើប្រាស់នាពេលអនាគត ចំពោះអ្នកទាំងឡាយណាដែលប្រើប្រាស់ hotspot។ វាបានដាក់នូវស្រទាប់មួយបន្ថែមទៀត សម្រាប់ការពារមិនឲ្យអ្នកវាយប្រហារ ធ្វើការស្ទាក់ចាប់ទិន្នន័យផ្សេងៗបាន។
៩. ធ្វើការចាកចេញនៅពេលបញ្ចប់
សូមចាកចេញពីគណនីផ្ទាល់ខ្លួនរបស់អ្នក (log-off) នៅពេលដែលអ្នកឈប់ប្រើប្រាស់។ សម្រាប់ហេតុផលសន្តិសុខបន្ថែមទៀតនោះ សូមចាកចេញពីគ្រប់ វិបសាយទាំងអស់បន្ទាប់ពីបញ្ឈប់ការចូលប្រើប្រាស់ (ដូចជា Email ជាដើម)។
១០. បិទរលកសញ្ញា Wi-Fi បើសិនជាមិនប្រើប្រាស់
បើសិនជាអ្នកចង់ធ្វើឲ្យមានសុវត្ថិភាពមួយកម្រិតទៀតនោះ សូមធ្វើការបិទនូវរលកសញ្ញាចាប់ Wi-Fi របស់អ្នក ដែលវាងាយស្រួលបំផុតទាំងនៅក្នុង Windows និង OS X ។ អ្នកនៅលើ online យូរពេលណា អ្នកនឹងអាចប្រឈមមុខទៅនឹងហានិភ័យច្រើនពេលនឹង។
ប្រភព៖
http://www.welivesecurity.com/2015/09/02/10-steps-staying-secure-public-wi-fi/